លោក Klopp និយាយបែបនេះទៅកាន់ Salah ក្រោយប្ដូររូបគេចេញពេលប្រកួតទល់និង Chelsea យប់មិញ

អ្នកចាត់ការទូទៅលោក Jurgen Klopp បាននិយាយថាលោក “យល់” ការខឹងសម្បាររបស់ខ្សែប្រយុទ្ធ Mohamed Salah ដែលត្រូវបានប្តូរចេញក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុមតោខៀវនៅកីឡាដ្ឋាន Stamford Bridge កាលពីថ្ងៃអាទិត្យម្សិលមិញ។

ជាការពិតណាស់ លោក Klopp បានផ្លាស់ Salah ចេញពីទីលាននៅនាទីទី ៧៧ ហើយកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានខឹងសម្បារជាខ្លាំងនិងការសម្រេចចិត្តនេះ ដោយបានបកបង់រុំដៃដែលបង្ហាញសកម្មភាពមិនសប្បាយចិត្ត ខណៈដែលរូបគេត្រូវបានជំនួសដោយកីឡាករ Harvey Elliott ។

ក្រោយចប់ការប្រកួតលោក Klopp បានប្រាប់សារព័ត៌មាន Sky Sports ថា៖”ខ្ញុំអាចយល់បាន ពីព្រោះប្រសិនបើ Salah ស៊ុតបាន វានឹងក្លាយជាកំណត់ត្រាថ្មីមួយសម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតបើកឆាក ប៉ុន្តែខ្ញុំមិនបានគិតអំពីរឿងនោះទេ”។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Mohamed Salah បានជួយឲ្យក្រុមហង្សក្រហមរកបានមួយគ្រាប់ដោយបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមខ្សែបម្រើ Luis Dias នាំមុខ Chelsea នៅនាទីទី ១៨ ៕ ប្រភព៖ metro

អត្ថបទដែលជាប់ទាក់ទង