ចប់បាត់! កីឡាករខ្មែរក្រោមម្នាក់នេះមិនបានចូលរួមប្រកួតស៊ីហ្គេម ដោយសារជួបរឿងនេះ

កីឡាករ រ៉ា សារាយ ជាកីឡាករគុនខ្មែរ ដែលរស់នៅកម្ពុជាក្រោម គាត់ត្រូវមកចូលរួមប្រកួតតំណាងអោយ វៀតណាម នៅវិញ្ញាសារគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដោយត្រូវប្រកួតក្នុងទម្ងន់ ៥៤ គីឡូក្រាម។ កីឡាកររូបនេះ ហ៊ានតវ៉ា ជាមួយ វៀតណាម ក្នុងការស្លៀកខោគុនខ្មែរ និង បង្ហាញពីវប្បធម៌ខ្មែរ ជាច្រើននៅទឹកដី កម្ពុជាក្រោមនាពេលកន្លងមក។

ជារឿងគួរអោយសោកស្តាយ គឺរូបគេមិនបានមកចូលប្រកួតនៅស៊ីហ្គេមទេ ដោយសារបញ្ហារបួសដៃ កាលពីប្រកួតជាមួយកីឡាករ រឿង ឌីណា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ជាមួយគ្នានោះ នៅក្នុងអំឡុងពេលធ្វើឲ្យការហ្វឹកហាត់របស់កូននាគឆ្លងដែន រ៉ា សារាយ ក៏មិនបានគ្រប់គ្រាន់ផងដែរ ទើបមិនអាចចូលរួមប្រកួតនៅស៊ីហ្គេម លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះបាន។

សូមបញ្ជាក់ថា កីឡាករខ្មែរក្រោម រ៉ា សារាយ មានគោលបំណងចង់បង្កើតក្លិបប្រដាល់គុនខ្មែរ នៅទឹកដីកម្ពុជាក្រោម ព្រោះបច្ចុប្បន្នមានតែក្លិបថៃ នោះទេ ហើយកីឡាករនៅ វៀតណាម គេរំលងយើងទៅហាត់នៅប្រទេសថៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង