Bruno បាននិយាយថាកីឡករ ៣រូប នេះហើយដែលជាគូប្រជែងដ៏ស្វិតស្វាញបំផុតក្នុងអាជីពបាល់ទាត់របស់ខ្លួន

កាលពីពេលថ្មីៗនេះ ប្រធានក្រុមរបស់ Manchester United កីឡាករ Bruno Fernandes បានចុចឈ្មោះកីឡាករ ៣ រូបដែលគេយល់ថាជាគូប្រជែងនៅវាលស្មៅដ៏តានតឹងបំផុតរបស់រួបគេ ក្នុងនោះរួមមាន N’Golo Kante, Rodri និង Declan Rice ។

ជាការពិតណាស់នៅពេលដែលត្រូវបានគេសួរថាតើកីឡាករណាខ្លះដែលជាគូប្រជែងដ៏តឹងតែងបំផុតនៅក្នុងអាជីព ហើយភ្លាមនោះ Bruno បាន ឆ្លើយតបប្រាប់សារព័ត៌មាន Sky Sports យ៉ាងដូច្នេះថា៖ នេះវាជាសំណួរដ៏ពិបាកមួយ។ នៅ Premier League អ្នកគឺត្រូវលេងទល់កីឡាករ កំពូលៗជាច្រើន។ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថាការលេងទល់និង N’Golo Kante គឺពិបាក និង ម្នាក់ទៀតគឺ Rodri កាន់តែពិបាកមែនទែន ហើយសម្រាប់ Declan Rice ក៏ពិបាកដូចគ្នា ព្រោះតែ Declan Rice និង Rodri ពួកគេគឺមានរាងកាយដែលមាំមួននិងកម្លាំងខ្លាំងនៅពេលចូលប្រជែង។ដោយឡែក Kante វិញថ្វីដ្បិតតែគាត់តូចមែន ប៉ុន្តែគាត់ ពិតជារហ័ស និងគ្រោះថ្នាក់ណាស់សម្រាប់ខ្ញុំ។

គួរបញ្ជាក់ផងដែរថា Kante នៅរដូវក្តៅនេះគឺបានចាកចេញពី Chelsea ដោយបានផ្លាស់ទៅចូលរួមជាមួយក្រុម Al Ittihad របស់ អារ៉ាប៊ីសាអ៊ូឌីត ហើយ ចំណែក Rodri គឺកំពុងបន្តលេងនៅ Manchester City ដដែល រីឯ Rice វិញក៏បានផ្លាស់ប្តូរទ្រនំថ្មីផងដែរ ដោយរូបគេបានចាកចេញពី West Ham មកចូលរួមជាមួយនឹងក្រុម Arsenal៕

អត្ថបទដែលជាប់ទាក់ទង