ក្លិបមួយនេះបានព្យួរអាវលេខ១០ រយៈពេល ៣រដូវកាលក្រោយកីឡាករចាកចេញ

កីឡាករឆ្នើមរបស់ក្លិបបាល់ទាត់វិសាខា កែវ សុខផេង បានសម្រេចព្យួរស្បែកជើងពីអាជីពបាល់ទាត់ហើយដោយសារមាន​របួស​រាំរ៉ៃ​មិនអាចបន្ដការប្រកួតប្រជែងទៀតបាន ក៏ដូច​ជា​ការ​ចង់​ផ្ដល់​ឱកាសឲ្យសិស្ស​ប្អូនជំនាន់​ក្រោយ​បានបង្ហាញសមត្ថភាពបន្តទៀត។

ក្រោយពីមានការប្រកាសដំណឺងដ៏ភ្ញាក់ផ្អើលមួយនេះដល់បងប្អូនស្នេហាវិស័យបាល់ទាត់ គេមិនទាន់ដឹងទេថា អ្នកណាជាម្ចាស់អាវលេខ១០ នៅឡើយទេ ក្រុមគ្រង​តំណែង​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ៣សម័យជាប់គ្នាមួយ​​នេះ ​ប្រកាស​ថា​ ត្រូវទុក​អាវ​លេខ​១០នេះ ឲ្យទំនេរ ៣រដូវកាល។​​​ នេះ​បើ​យោង​តាម​ថ្នាក់​ដឹក​នាំ​របស់​ក្លិប​បាល់ទាត់​វិសាខា បានបង្ហើមនៅថ្ងៃពិធីជួបជុំក្រុម​មុនចូល​និវត្តន៍ កាល​ពីពេល​ថ្មីៗនេះ។

តាមការបញ្ចាក់ពីក្រុមសារព័តមានកីឡាក្នុងស្រុកមួយលើកឡើងថា ការរក្សាទុកអាវលេខ១០ អោយទំនេរនេះគឺជាការរ​​តបស្នង​សង​​គុណ​ដល់​ការ​ប្រឹងប្រែង​របស់​ កែវ សុខផេង កន្លង​មក​លើ​វិថី​បាល់ទាត់មួយ​ក្លិប​​​បាល់ទាត់​វិសាខា។

គួរបញ្ចាក់ផងដែរថាកីឡាករ កែវ​ សុខផេង បានផ្ទេរមកចូលរួមជាមួយក្លិបកីឡាបាល់ទាត់ វិសាខា តាំងពីឆ្នាំ២០១៨​ មកម្លេះ គាត់ជាកីឡាករមួយដែលចូលរួម​ចំ​ណែ​ក​ជួយក្រុមបង្កើតប្រវត្តិសាស្ដ្រ គ្រប់គ្រង​តំណែង​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ៣សម័យជាប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង