បន្ទាប់ពី Giannis បានមកជួប Neymar ហើយហ៊ាននិយាយបែបនេះលើ Mbappe
តារាបាល់បោះកីឡាករ Giannis Antetokounmpo ត្រូវបានថតរូបជាមួយ Neymar នៅក្លិប Al-Hilal បន្ទាប់ពីនិយាយលេងជាមួយ Kylian Mbappe អំពីការចុះហត្ថលេខានៅអារ៉ាប៊ីសាអូឌីត។
ការទទួលបានប្រាក់ពលកម្ម ៣០០ លានដុល្លារបស់ Neymar ក្នុងរយៈពេលពីរឆ្នាំពីក្លិប Al-Hilal កំពុងក្លាយជាប្រធានបទក្តៅនៅទីផ្សារដោះដូកីឡាកររដូវក្តៅនេះ បន្ទាប់ពីបានបញ្ចប់ការផ្ទេររបស់រូបគេកាលពីដើមសប្តាហ៍នេះ យ៉ាងណាថ្មីៗនេះអ្នកគាំទ្រកំពុងចាប់អារម្មណ៍លើបណ្ដាញសង្គមអំពីរូបភាពមួយសន្លឹករវាង Neymar និង Giannis ។
ក្នុងនោះដែល អ្នកលេងបាល់បោះបាននិយាយបែបកំប្លែងថាគាត់នឹងចូលរួមជាមួយក្លិប Al-Hilal បន្ទាប់ពីដាក់សំណើចុះហត្ថលេខាយក Kylian Mbappe ក្នុងខែកក្កដា តែត្រូវបានកីឡាករសញ្ជាតិបារាំងបានច្រានចោល ។
គួរបញ្ជាក់ថា កីឡាករវ័យ ៣១ ឆ្នាំអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមថ្មីរបស់គេនៅសប្តាហ៍នេះ ដោយក្រុម Al-Hilal នឹងជួបជាមួយក្រុម Al-Feiha ក្នុងជំនួបលើកទី ២ នៃលីគកំពូល Saudi Pro League របស់ពួកគេនៃរដូវកាលថ្មីនៅថ្ងៃសៅរ៍៕ ប្រភព៖ goal