អតីតតារាឆ្នើមរបស់ Arsenal បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ

Theo Walcott អតីតតារាបាល់ទាត់ Arsenal បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ ៣៤ ឆ្នាំ Walcott ដែលបានស៊ុតបញ្ចូលទីច្រើនជាង ១០០ គ្រាប់សម្រាប់ក្រុម Arsenal និងបានឈ្នះពានរង្វាន់ជម្រើសជាតិអង់គ្លេសចំនួន ៤៧ ត្រូវបានគេថារូបគេនឹងផ្លាស់ប្តូរទៅកាន់ក្រុម Bournemouth និងក្រុម Reading នៃក្របខ័ណ្ឌ League One កាលពីដើមរដូវក្តៅនេះផងដែរ។

ប៉ុន្តែកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានទាមទារពេលវេលាសម្រាប់អាជីពរបស់គាត់ ដោយបញ្ជាក់ពីការចូលនិវត្តន៍របស់គាត់ជាមួយនឹងការបង្ហោះសារនៅលើបណ្តាញសង្គម ដោយបានបង្ហាញខ្លួន ៥៦៣ ប្រកួត និងឈ្នះពានរង្វាន់ FA Cup ចំនួន ៣ ដងជាមួយនឹង Community Shields ចំនួនពីរ។ Theo Walcott ដែលបានស៊ុតបញ្ចូលទី ១២៩ គ្រាប់នៅក្នុងការប្រកួតទាំងអស់បានចំណាយពេលភាគច្រើននៃអាជីពរបស់គាត់ជាមួយក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍ Arsenal បន្ទាប់ពីបានចូលរួមជាមួយក្លិបមួយនេះនៅខែមករាឆ្នាំ ២០០៦ ដែលមានអាយុ ១៦ ឆ្នាំពី Southampton ក្នុងតម្លៃ ៥ លានផោនហើយកើនឡើងដល់ ១២ លានផោន។

បន្ថែមថាគាត់ត្រូវបានគេដាក់ឈ្មោះដោយ Sven Goran Eriksson ក្នុងក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួត World Cup នៅរដូវក្តៅនោះ បើទោះបីជាមិនបានបង្ហាញខ្លួនឲ្យក្រុមកាំភ្លើងធំក្នុងពាក់កណ្តាលរដូវកាលឆ្នាំ ២០០៥/០៦ ក៏ដោយ ក្នុងនោះ Walcott បានក្លាយជាកីឡាករក្មេងជាងគេរបស់ តោកំណាចអង់គ្លេស នៅអាយុ ១៧ ឆ្នាំ និង ៧៥ ថ្ងៃនៅពេលដែលគាត់បានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពទល់និង ប្រទេសហុងគ្រីក្នុងខែឧសភា ឆ្នាំ ២០០៦ ៕

អត្ថបទដែលជាប់ទាក់ទង