Arsenal ខកខានការទិញយក Cancelo ខណៈដែលក្រុម Man City បានបិទការផ្ទេរខ្ចីជើងរបស់ Barcelona

ក្លិប Arsenal ខកខានក្នុងការផ្លាស់ប្តូរមួយសម្រាប់ខ្សែការពារ Joao Cancelo ខណៈដែល Manchester City បានបិទក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លិប Barcelona ។

យោងតាមរបាយការណ៍មួយត្រូវបានគេរាយការណ៍ថា ក្លិបកាំភ្លើងធំ Arsenal បានចាប់អារម្មណ៍លើ Cancelo ដើម្បីធ្វើការដោះដូរក្នុងលក្ខខណ្ឌខ្ជីជើង ជាការពិតណាស់ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានជាប់គាំងជាមួយ Man City ចាប់តាំងពីត្រូវបានក្លិប Bayern Munich ខ្ចីជើងក្នុងខែមករា ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់អ្នកការសែតលោក Fabrizio Romano បានឲ្យដឹងថា Cancelo ជិតនឹងចូលរួមជាមួយ Bacelona នៅក្នុងពេលឆាប់ៗនេះ។

ជាក់ស្ដែង ចំពោះលក្ខខណ្ឌពិតប្រាកដនៅមិនទាន់បានយល់ព្រមនៅឡើយទេ ប៉ុន្តែ Barca នឹងងាយស្រួលក្នុងការជ្រើសរើសកីឡាករដែលអាចមានតួនាទីជាកីឡាករបម្រុង គួបផ្សំនិងខ្សែការពារ Ronald Araujo ត្រូវបានរងបួសផងនោះ។

គួរបញ្ជាក់ថា ខ្សែការពារចំណូលថ្មីរបស់ក្រុមកាំភ្លើងធំ Jurrien Timber បានរងរបួស ហើយ Arsenal នឹងត្រូវស្វែងរកកីឡាករផ្សេងទៀត ដែលពេលនេះកំពុងដាក់គោលដៅលើកីឡាករ Benjamin Pavard របស់ក្លិប Bayern Munich ៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង