Chelsea ធ្វើការដេញថ្លៃដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកចាំទីដែលធ្លាប់មានទំនាក់ទំនងជាមួយ Man United
Chelsea បានដាក់សំណើរឲ្យអ្នកចាំទីក្រុម New England Revolution កីឡាករ Djordje Petrovic ដែលត្រូវបាន Manchester United ចង់បានកាលពីមុន នេះបើយោងតាម The Athletic ក្រុមតោខៀវបានធ្វើការបន្ថែមយ៉ាងសំខាន់មួយទៅកាន់ផ្នែកអ្នកចាំទីរបស់ពួកគេនៅរដូវក្តៅនេះ ដោយបានចុះហត្ថលេខាលើកីឡាករ Robert Sanchez ពី Brighton & Hove Albion ក្នុងតម្លៃ ២៥ លានផោន។
ទោះបីជាយ៉ាងណាក៏ដោយ Chelsea ត្រូវបានបង្ខំឲ្យផ្លាស់ប្តូរផែនការរបស់ពួកគេបន្ទាប់ពី Arrizabalaga បានចូលរួមជាមួយ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងដើម្បីជំនួស Thibaut Courtois ដែលរងរបួស ឥឡូវនេះពួកគេកំពុងស្វែងរកអ្នកចាំទីដែលមានបទពិសោធន៍តិចជាងនេះ ដើម្បីបម្រុង និងការប្រកួតប្រជែងសម្រាប់ Sanchez ដូច្នេះហើយ Petrovic បានក្លាយជាគោលដៅដ៏សំខាន់សម្រាប់ក្លិបយក្ស Premier League ។មិនទាន់មានកិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធនៅឡើយទេ ខណៈពួកគេនៅតែស្ថិតក្នុងការចរចាលើកិច្ចព្រមព្រៀងមួយនេះ បន្ថែមលើនោះ ក៏មានការលើកឡើងថាក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍អាចចុះហត្ថលេខាលើអ្នកចាំទីពីក្លិប Major League Soccer ក្នុងតម្លៃប្រហែល ១១.៨ លានផោន។
គួរបញ្ជាក់ផងដែរថា Petrovic អាយុ ២៣ ឆ្នាំបានចូលរួមជាមួយ New England Revolution ពីក្លិប Serbian Cukaricki ក្នុងតម្លៃតិចជាង 1 លានផោនកាលពីឆ្នាំមុន។ គាត់បានបន្តរក្សា Clean Sheet ចំនួន ១៥ ដងពីការបង្ហាញខ្លួន ៤៨ ដងក្នុងការប្រកួតសម្រាប់ក្លិប MLS ដោយបានបង្កើតខ្លួនគាត់ជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅក្នុងលីគ៕