មានការលំបាកខ្លាំងសម្រាប់ការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា

ការប្រកួតសម្រាប់ជម្រើសជាតិកម្ពុជាក្រោយអាយុ ២២ឆ្នាំ នៅក្នុងព្រឺត្តិការណ៍សុីហ្គេម ថ្ងៃស្អែកនេះ ក្នុងពូល A ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វាកីឡដ្ឋានស្វាគមន៍ក្រុមជម្រើសជម្រើសជាតិទីម័រ នា​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​ ចាប់ពី​ម៉ោង ​៧:០០នាទី​យប់តទៅ។

នៅក្នុងសន្និសីទកាសែត​កាល​ពី​ព្រឹកមិញ លោក Ryu Hirose ជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងមុនការប្រកួតថា «គ្រប់​ព្រឹត្តិការណ៍​ប្រកួត​ទាំង​អស់​រួម​ទាំង​ស៊ីហ្គេម​នេះ​ផង​ដែរ ការ​​ប្រកួត​ដំបូង​ គឺ​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ប៉ុន្តែ​ក្រុម​របស់​យើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​។ សម្រាប់​លទ្ធផល​វិញ​ យើង​មិន​អាច​ទាន់​និយាយ​ឡើយ វា​អាស្រ័យ​ថា ​យើង​គ្រប់គ្រង​ស្ថានការណ៍​ក្នុង​ការ​លេង​បាន​បែប​ណា»។

ចំណែកលោក Park Soon Tae គ្រូ​របស់​ជម្រើស​ជាតិ​ទីម័រ​ ក៏បានលើកឡើងដែរថា «សម្រាប់​ការ​ប្រកួត​​នៅ​ថ្ងៃ​ស្អែក ​ក្រុម​របស់​លោក​​នឹង​លេង​ដោយ​ភាព​រីករាយ​ ហើយ​ការ​លេង​ជាមួយ​ម្ចាស់​ផ្ទះ​ គឺ​ជា​ការ​ប្រកួត​មួយ​ដ៏​ល្អ​។ ទីម័រ​បាន​រៀបចំ​ខ្លួន​តាំង​ពី​ ២-៣​ ខែ​​មុន​មក​ម្ល៉េះ​ ហើយ​ក្រុមទាំង​មូល​នឹង​លេង​ដោយ​​ភាព​រីករាយ​ជាមួយ​កម្ពុជា»។

គួរបញ្ចាក់ផងដែរថា នៅថ្ងៃសៅរ៍ទី ២៩ ខែ៤ ឆ្នាំ ២០២៣ ស្អែកនេះ នឹងមានការប្រកួតវិញ្ញសារបាល់ទាត់ក្នុងព្រឹត្តការណ៍សុីហ្គេមលើកទី៣២ ហើយការប្រកួតក្នុងគូរទីមួយ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី​ក៏​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ហ្វីលីពីន ​វេលាម៉ោង៤:០០ និងគូរទី២ គឺជាការប្រកួតរបស់ក្រុមម្ចាស់ផ្ទះ និងត្រូវប៉ះក្រុមទីម័រ នៅវេលាម៉ោង៧:០០យប់តរទៅ៕

អត្ថបទដែលជាប់ទាក់ទង