FA ប្រកាសថាមាន Hacker បានផ្ញើវិក្កយបត្រក្លែងបន្លំលើការដោះដូរកីឡាករក្រៅប្រទេស
ក្លិបបាល់ទាត់នៅប្រទេសអង់គ្លេសកំពុងត្រូវបានកំណត់គោលដៅដោយពួក Hacker ដែលកំពុងផ្ញើវិក្កយបត្រក្លែងបន្លំជុំវិញការផ្ទេរកីឡាករទៅក្រៅប្រទេស បញ្ហាដ៏ធ្ងន់ធ្ងរនេះសមាគមន៍បាល់ទាត់អង់គ្លេស FA បានចេញការព្រមានដល់ក្លិបនានា ដោយជំរុញឲ្យពួកគេពិនិត្យមើលសុវត្ថិភាពអ៊ីមែលរបស់ពួកគេ និងបង្កើនការជូនដំណឹងជាមួយនាយកដ្ឋានហិរញ្ញវត្ថុរបស់ពួកគេ ក្នុងនោះ FA ក៏កំពុងជំរុញឲ្យភាគីពាក់ព័ន្ធនានារាយការណ៍ទៅអាជ្ញាធរ ជុំវិញសំណើណាមួយដែលពួកគេគិតថាក្លែងក្លាយចំពោះខ្លួន។
យ៉ាងណាមិញ FA បានលើកឡើងថា៖ “ពួកគេបានឃើញការកើនឡើងនូវរបាយការណ៍នៃអ៊ីមែលដែលបានក្លូន ឬលួចចូល ជាពិសេសទាក់ទងនឹងការទូទាត់សាច់ប្រាក់ទៅកាន់ក្លិបក្រៅប្រទេស” ចំពោះក្លិប ត្រូវបានគេប្រាប់ឲ្យបញ្ជាក់ព័ត៌មានលម្អិតអំពីគណនី មុនពេលណែនាំឲ្យខាង FA ធ្វើការទូទាត់ និងពិនិត្យមើលប្រព័ន្ធរបស់ FIFA ដើម្បីធានាថាព័ត៌មានមានភាពស្របច្បាប់ ដូចនេះក្លិបក៏ត្រូវបានគេប្រាប់ឲ្យប្រុងប្រយ័ត្នផងដែរ ប្រសិនបើគណនីធនាគារស្ថិតនៅក្នុងទឹកដីផ្សេងពីកន្លែងដែលក្លិបមានមូលដ្ឋាននៅបច្ចុប្បន្ន និងត្រូវយកចិត្តទុកដាក់លើអាសយដ្ឋានអ៊ីមែល៕ ប្រភព៖ dailymail