អាសូរណាស់! មិត្តប្រុសខំឆាតសួរថា ដល់ផ្ទះប្រាប់បងផង ដឹងអីខាងស្រីមិនត្រឹមតែមិនបានប្រាប់ទេ គឺទៅលែងត្រលប់រហូត (មានវីដេអូ )
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធ្ងន់ និងម៉ូតូ Scoopy ស្លាកលេខ 1KG-7491 បណ្តាលឲ្យនារីស្រស់ស្អាតពីរនាក់ស្លាប់ និងម្នាក់រថយន្តកិនធ្លាយខួរតែម្ដង កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតត្រង់ចំណុច ស្តុប២៤ម៉ោង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហើយអ្វីដែលកាន់តែធ្វើឲ្យរំជួលចិត្តនោះ គឺបានឃើញសាររបស់គូស្នេហ៍នារីម្នាក់ដែលបានជួបគ្រោះថ្នាក់ ផ្ញើមកកាន់នាងដោយសរសេរជាអក្សរឡាតាំងថា “ Dl home brab b pg (ដល់ផ្ទះប្រាប់បងផង) ” សារមួយឃ្លាយនេះបែរជាប្រែទៅជាលារហូតគ្មានថ្ងៃត្រលប់ ។
គូរបញ្ជាក់ផងដែរថាបុរសម្នាក់ក្នុងចំណោមនាក់ជួបគ្រោះថា្នក់នោះ មានឈ្មោះ ណាង រូបគេគឺជាក្មេងស្លូតម្នាក់ រស់នៅមន្ទីរពេទ្យព្រះកុសមៈ តាំងពីវ័យកុមារ អាចនិយាយបានថា តាំងពីចាប់កំណើតមក! គាត់មានម្តាយធ្វើការផ្នែក “ អនាម័យ ” ក្នុងមន្ទីរពេទ្យ ហើយគាត់ក៏បានជួយម្តាយដូចគ្នា ក្នុងការងារជា” អ្នកអនាម័យ “ផងដែរ ដោយថ្មីៗនេះ ម្តាយរបស់គាត់ ទើបតែទិញម៉ូតូឲ្យជិះទៀតផង នេះបើយោងតាមការបញ្ជាក់ពីមីងម្នាក់ ដែលស្គាល់ប្អូនណាង ។
ប្រភព ៖ រដ្ឋ រង្សី