អតីតខ្សែបម្រើរបស់ Chelsea រូបនេះនិយាយថា “Greenwood នឹងមិនអាចមកលេងនៅអង់គ្លេសបានទៀតទេ”

អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea លោក Chris Sutton បានចែករំលែកគំនិតរបស់គាត់លើការចាកចេញរបស់ Mason Greenwood ពី Manchester United ដោយ Greenwood ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទដោយដៃគូរបស់គាត់កាលពីរដូវកាលមុន។ គាត់ត្រូវបានចាប់ខ្លួន ប៉ុន្តែការចោទប្រកាន់ត្រូវបានច្រានចោល ហើយចាប់តាំងពីពេលនោះមក គាត់ត្រូវបានគេឃើញកីឡាកររូបនេះហ្វឹកហាត់តែម្នាក់ឯង។

របាយការណ៍មួយចំនួនបានលើកឡើងថា Manchester United អាចនឹងបណ្ដុះបណ្ដាល Greenwood ឲ្យចូលក្នុងក្រុមវិញ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ហើយបន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុង ក្លិបបានសម្រេចចិត្តចែកផ្លូវជាមួយកីឡាករអង់គ្លេសខាងលើហើយលោក Sutton គិត​ថា​កីឡាករ​វ័យ ២១ ឆ្នាំរូបនេះ​នឹង​មិនអាច​លេង​នៅ​អង់គ្លេស​ទៀត​ទេ ដោយសារ​សម្ពាធ​លើ​ក្លិប​ដែល​គាត់​ចូល​រួម​និង​មិត្ត​រួម​ក្រុម។ គាត់បានណែនាំឲ្យ Greenwood ផ្លាស់ទីតាំងសម្រាប់អាជីពរបស់គាត់ដោយនិយាយតាមរយៈ Football Talk ថា៖

“Mason Greenwood ពិតជាមិនអាចលេងនៅអង់គ្លេសម្តងទៀតបានទេ។ ការ​ដាក់​សម្ពាធ​លើ​មិត្ត​រួម​ក្រុម​របស់​គាត់ និង​ការ​ពិនិត្យ​មើល​ទៅ​ក្លិប​របស់គាត់មិនអាចទទួលយកបានឡើយ ហើយ​រឿងនេះគឺ​មិនអាចទៅរួចទេសម្រាប់រូបគេ”។

គាត់បន្ថែមថា៖

“គាត់នឹងត្រូវទៅប្រទេសផ្សេង ហើយគ្រាន់តែព្យាយាមកែប្រែកំហុសរបស់គាត់។ គាត់ជាក្មេងប្រុសដែលមានទេពកោសល្យ គាត់វង្វេងផ្លូវរបស់គាត់ ហើយគាត់បានធ្វើខុសដូចដែលគាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ ។ កំហុសធំហើយគាត់ត្រូវតែ … ធ្វើគាត់តាមជំហានរបស់គាត់។ បើ​មើល​ពី​ខាង​ក្រៅ ខ្ញុំ​គិត​ថា​គាត់​អាច​នឹង​បញ្ចប់​នៅ​អារ៉ាប៊ីសាអូឌីត”។

Greenwood បានឆ្លងកាត់សាលារបស់ Manchester United មុនពេលបង្ហាញខ្លួនដំបូងរបស់គាត់នៅឆ្នាំ ២០១៩ គាត់រកបាន ៣៥ គ្រាប់និង ១២ assists ក្នុង ១២៩ ប្រកួតនៅគ្រប់ការប្រកួតសម្រាប់ Man United៕

អត្ថបទដែលជាប់ទាក់ទង