Man United ដាក់គោលដៅនាំយកកំពូលកីឡាករថ្មីបន្ថែមដល់ទៅ ១០នាក់ ក្រោយលេចចេញនូវតម្រុយវត្តមានម្ចាស់ក្លឹបថ្មី Sheikh Jassim

កាលពីពេលថ្មីៗអ្នកគាំទ្របិសាចក្រហមកំពុងតែរីករាយជាមួយដំណឹងដ៏ល្អ បន្ទាប់ម្ចាស់ក្លឹបចាស់ត្រកូល The Glazer បានយល់ព្រមលក់ក្លឹបមួយនេះហើយ បើយោងតាមការចុះផ្សាយដោយកាសែត The Sun ប្រភពដ៏ដែលបានបន្តទៀតថា Sheikh Jassim បានបោះសំណើរចុងក្រោយ 7.6 ពាន់លានដុល្លាអាមេរិចដើម្បីទិញយក Man United ទាំងស្រុងតែម្តង ហើយកិច្ចព្រមព្រៀងនឹងបញ្ចប់ទៅនៅខែតុលាខាងមុខនេះ។លើសពីនេះទៅទៀតលោក Sheikh Jassim អនាគតម្ចាស់ក្លឹបថ្មីបានកំណត់គោលដៅរួចរាល់ហើយថានឹងនាំយកពូលកីឡាករជាច្រើននាក់មករួមក្រុមយោងតាមការចង់បានរបស់លោក Erick Tenhag .កីឡាករជាគោលដៅទាំង10រូបនោះរួមមាន៖

1.Harry Kane
អ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់អង់គ្លេសត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅ Old Trafford កាលពីដើមរដូវក្តៅ ប៉ុន្តែ The Glazer បានដកថយព្រោះតម្លៃដ៏ច្រើនដែលមានខ្នាយមាសទាមទារ ថែមទាំងបានបដិសេធមិនលក់ទៅអោយក្រុមគូប្រជែងនៅ Premier League ទៀតនោះ ទីបំផុត Kane ក៏បានផ្លាស់ទៅ Bayern Munich ក្នុងតំលៃត្រឹមតែ 86 លានផោន បូករួមជាមួយអត្ថប្រយោជន៍ផ្សេងទៀតកើនដល់ 100 លានផោន។យ៉ាងណាមិញក្រោយការមកដល់របស់ម្ចាស់ថ្មី Kane គឺជាជម្រើសទី1ដែលលោកត្រូវនាំយកមក Old Trafford អោយបាន ហើយក្រៅតែអំពី Harry Kane Man United ក៏បានដាក់គោលដៅនាំយកតារាឆ្នើមរបស់ Bayern Munich 2រូបបន្ថែមទៀតផងដែរក្នុងនោះរួមមាន Kim Min-Jae ខ្សែរការពារនិងខ្សែរបម្រើប្រយុទ្ធសញ្ជាត្តិបារាំង Kingsley Koman។

2.Alexis Mac Allister
បច្ចុប្បន្ន Mac Allister ជាកីឡាកររបស់ហង្សក្រម Liverpool ដែលផ្ទេរចេញពី Brighton តែយ៉ាងណាមិញ Man United បានកំណត់រួចហើយថាកីឡាករសញ្ជាត្តិអាហ្សង់ទីនរូបនេះគឺជាបេក្ខភាពឈានមុខមួយដែលត្រូវនាំយកក្រោមការដឹកនាំរបស់លោក Sheikh Jassim ។

3.Adrien Rabiot
កីឡាករសញ្ជាត្តិបារាំងរូបនេះក៏ជាជម្រើសម្នាក់ក្នុងជម្រើសផ្សេងទៀតដែលអាចនឹងត្រូវនាំយកមក Old Trafford ដែរ ដើម្បីមកជំនួសកន្លែងរបស់ Sofyan Amrabat ក្នុងករណីដែលនាំយកកីឡាករម៉ារ៉ុកមិនបាន ជាមួយគ្នានេះកីឡាករម្នាក់ទៀតរបស់ក្លឹបសេះបង្កង់ Juventus Dusan Vlahovic ក៏ជាតួអង្គដ៏សំខាន់មួយរូបផងដែរដែលត្រូវនាំយកមកបំពេញតំបន់ប្រយុទ្ធ។

4.Ronald Araujo
កីឡាករសញ្ជាត្តិអ៊ុយរ៉ាហ្គាយរូបនេះតែងតែជាគោលដៅដែលលោក Erick Ten Hag ចង់បានជាយូរមកហើយ តែ The Glazer ហាក់មិនស្ទុះស្ទាធ្វើការលើរឿងនេះទាល់តែសោះ ស្របពេលដែល Araujo ជាតួអង្គសំខាន់របស់លោក Xavi ផងនោះ Man United កាន់តែឆ្ងាយពីគោលដៅរបស់ខ្លួន ខណះដែលខ្សែរការពាររូបនេះអាចលេងបាន2តណែងផងដែរដែលនេះជាផលចំណេញធំមួយបើ United យកបាន។ក្រៅតែអំពី Araujo Frenkie de Jong ក៏ជាគោលដៅដែល Man United ចង់បានបំផុតជាយូរមកហើយដែរតែហាកពុំអាចទៅរួចទាល់តែសោះគិតមកទល់ពេលនេះ ព្រោះសាមីខ្លួនមិនចង់ចាកចេញពី Barcelona នោះឡើយ។

5.Victor Osimhen
សេះខ្មៅ Osimhen ជាតួអង្គដែល Napoli ខ្វះពុំបានសម្រាប់ពួកគេ ហើយក៏ជាចំណែកដ៏សំខាន់មួយដែលបានជួយអោយ Napoli ឈ្នះជើងឯក Serie A ជាលើកដំបូងក្រោយខកខានអស់រយៈពេលជាង 3 ទសវត្សរ៍។ ដោយខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះស៊ុតបញ្ចូលទីបានចំនួន 26 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន 4 ដងក្នុងចំណោម 32 ប្រកួតប៉ុណ្ណោះ ហេតុនេះហើយទើប United កំណត់ជាបេក្ខភាពឈានមុខមួយដែលត្រូវនាំចូលមកជំនួស Kane ដែលមានអាយុច្រើន។យ៉ាងណាមិញដៃគូប្រយុទ្ធរបស់សេះខ្មៅ Kvicha Kvaratskhelia
ក៏ស្ថិតក្នុងបញ្ជីដែល Man United ត្រូវនាំចូលដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង