Arteta បញ្ជាក់ថា Jesus នឹងត្រលប់មកវិញបន្ទាប់ពីមានរបួសជាច្រើនសប្ដាហ៍

គ្រូបង្វឹកលោក Mikel Arteta បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Gabriel Jesus ជិតត្រលប់មក Arsenal វិញហើយ បន្ទាប់ពីរបួសជង្គង់។

លោក Arteta បានបញ្ជាក់ថា Jesus ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប៉ះជាមួយ Fulham នៅចុងសប្តាហ៍នេះ បន្ទាប់ពី បានទទួលការវះកាត់កាលពីខែមុន អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញបាននិយាយថា ខ្សែប្រយុទ្ធរបស់យើងបានខកខានជាច្រើនសប្តាហ៍ ប៉ុន្តែឥឡូវនេះគាត់ហាក់ដូចជាមិនមានបញ្ហាឡើយ ប៉ុន្តែនៅពេលគេសួរថាតើ Jesus អាចចាប់ផ្តើមចូលទីលានបានដែរឬអត់ពេលត្រូវប៉ះជាមួយក្រុម Fulham លោក Arteta ឆ្លើយថា “យើងនឹងចាំមើលសិន”។

យ៉ាងណាមិញ Arsenal បានទទួលជ័យជម្នះពីរលើក ដោយបានយកឈ្នះលើក្រុម Nottingham Forest ដោយលទ្ធផល ២-១ និង Crystal Palace ដោយលទ្ធផល ១-០ ចំពោះ Jesus អាចនឹងជាជម្រើស១១នាក់ដំបូង ព្រោះរហូតមកដល់ពេលនេះ រូបគេបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ក្នុង ៣៣ប្រកួតចាប់តាំងពីផ្ទេរពីក្លិប Manchester City៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង