ឌឺដងដៀមដាមតាមពិតសុទ្ធតែគ្នាឯងសោះ ខ្លាចាស់កំពូលល្បិច Thomas Muller បានជ្រើសយក M10ថា ជា GOAT មិនមែន CR7 ឡើយ

ខ្សែបម្រើប្រយុទ្ធចាស់វស្សារបស់ Bayern Munich និងជម្រើសជាតិអាឡឺម៉ង់កីឡាករ Thomas Muller បានប្រែចិត្តជ្រើសយក Lionel Messi ថាជាកីឡាករល្អបំផុតគ្រប់ពេលវេលាវិញ បន្ទាប់ពីត្រូវបានគេសួរនាំនិងជ្រើសយកម្នាក់ក្នុងចំណោមកពូលកីឡាករ ២រូប M10 និង CR7 ក្រោយពេលគេឃើញកីឡាករអាឡ៉ង់រូបនេះតែងតែចូលទៅខម្មិនសឹងគ្រប់ផុសរបស់ Messi នៅមួយរយៈពេលចុងក្រោយនេះ ដែលមើលទៅហាក់ដូចជាស្និតស្នាលគ្នាមែនទែន។

គួររម្លឹកផងដែរថា កាលពីពេលមុន Muller តែងតែលើកសរសើរពេញៗមាត់ទៅកាន់ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ របស់ Al-Nassr ថា Ronaldo គឺល្អជាង Messi ហើយក្នុងនោះគាត់ធ្លាប់បាននិយាយយ៉ាងដូច្នេះថា៖ “ខ្ញុំសូមជ្រើសរើសយក Ronaldo និងការលេងទល់និង Messi គឺមានភាពងាយស្រួលជាង។

ដោយឡែកលេងទល់ Ronaldo ខ្ញុំមានស្ថិតិមិនល្អនោះទេ ប៉ុន្តែយ៉ាងណាមិញកាលពីពេលថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍មួយ Muller បែរជាប្រែចិត្តជ្រើសរើសយក Messi ជំនួសវិញ ដោយនៅក្នុងកិច្ចសម្ភាសន៍នោះ គាត់ថែមទាំងលើកឡើងថា Messi គឺជា GOAT ទៀតផង។ ដោយបានដកស្រង់ពាក្យសម្តីដើម Muller បាននិយាយយ៉ាងដូច្នេះថា៖ តើនរណាជាកីឡាករល្អបំផុតគ្រប់ពេលវេលា? The GOAT សម្រាប់ខ្ញុំ គឺMessi ពីព្រោះដោយសារគាត់គឺបានធ្វើឱ្យមនុស្សជាច្រើននិយាយថា ខ្ញុំទៅកីឡដ្ឋាន ដោយសារតែភាពអស្ចារ្យរបស់គាត់ ហើយក្នុងពេលជាមួយគ្នានោះ គាត់បានបង្ហាញ នូវឥទ្ធិពលយ៉ាងអស្ចារ្យតាមរយៈការស៊ុតបញ្ចូលទីនិងសម្រេចបាននូវកំណត់ត្រា និង ពានរង្វាន់ផ្សេងៗជាច្រើន។

សូមបញ្ជាក់ថា Cristiano ក៏ជាបេក្ខភាពដ៏ខ្លាំងក្លាផងដែរ ជុំវិញការបង្កើតស្ថិតិនិងការឈ្នះពានរង្វាន់ផ្សេងៗ ប៉ុន្តែMessi គឺមានភាពសាមញ្ញនិង នឹងធឹងជាង ហើយជាការពិតណាស់បើនិយាយទៅ Muller និងក្រុមរបស់គាត់ធ្លាប់ធ្វើឲ្យ M10 ឈឺចាប់និងស្រក់ទឹកភ្នែកមិនតិចដងនោះទេ ទាំងនៅជម្រើសក្រុមនិងនៅជម្រើសជាតិ ហើយអ្វីដែលអ្នកគាំទ្រចាំមិនភ្លេចនោះគឺការបរាជ័យ World Cup វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ2014 និងលទ្ធផល8-2 កាលពីឆ្នាំ2020 តែយ៉ាងណាមិញនេះគ្រាន់តែជាអតីតកាលដែលកន្លងហួសទៅហើយ៕

LONDON, ENGLAND – FEBRUARY 25: Thomas Muller of Bayern Munich in action during the UEFA Champions League round of 16 first leg match between Chelsea FC and FC Bayern Muenchen at Stamford Bridge on February 25, 2020 in London, United Kingdom. (Photo by Mike Hewitt/Getty Images)
អត្ថបទដែលជាប់ទាក់ទង