Kepa បានធ្វើឲ្យអ្នកគាំទ្រ Real Madrid មានការព្រួយបារម្ភបន្ទាប់ពីបង្ហាញទម្រង់លេងកាលពីយប់មិញ

Kepa Arrizabalaga ត្រូវ​បាន​នាំ​មក​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដើម្បី​ជំនួសកន្លែង Thibaut Courtois ដែល​របួស​នៅ​រដូវ​កាល​នេះ ហើយ​បន្ទាប់​ពី​អង្គុយ​កៅអី​បម្រុង​កាល​ពី​សប្តាហ៍​មុន Carlo Ancelotti បាន​ដាក់​ឈ្មោះ​គាត់​ជា​កីឡាករ​ដំបូង​ក្នុង​សប្តាហ៍​នេះ ។

ខណៈពេលដែលគាត់បានបញ្ចប់ការប្រកួតជាមួយនិង ៣ពិន្ទុ រួមជាមួយនិង Clean Sheet នោះ វាមិនមែនជាយប់មួយដើម្បីជំរុញទំនុកចិត្តដល់អ្នកគាំទ្រ Madrid ថាពួកគេស្ថិតនៅក្នុងសុវត្ថិភាពនោះទេ បន្ទាប់ពីលេងបានត្រឹមតែ ២ នាទី Kepa បានអនុញ្ញាតឲ្យមានការចូលទីពីចំងាយនៅជិតបង្គោលទី តាមរូបភាពដែលគ្រប់គ្នាធ្លាប់ឃើញសម្រាប់អ្នកគាំទ្រដែលបានមើលគាត់នៅ Chelsea ក្នុងប៉ុន្មានឆ្នាំមុន។ គាត់និងមិនទទួលបានសំណាងបែបនេះជារៀងរាល់សប្តាហ៍ទេ ហើយ Real នឹងត្រូវការគាត់ក្នុងកម្រិតទម្រង់លេងខ្ពស់ជាងនេះ ប្រសិនបើគាត់ចង់សម្រេចបាននូវអ្វីដែលគួរឱ្យកត់សម្គាល់ក្នុងរដូវកាលនេះ៕

អត្ថបទដែលជាប់ទាក់ទង