អ្នកណាគេទៅ? សាមី ថា គេពេញចិត្តស្ទីលវាយរបស់កីឡាករកម្ពុជារូបនេះខ្លាំងណាស់

អ្នកប្រដាល់សញ្ជាតិថៃនិងជាកូនសិស្សរបស់ Baukaw កីឡាករ សាមីបានឆាមេក បានលើកឡើងថា រូបគេស្រឡាញ់ នឹងចូលចិត្តស្ទីលវាយរបស់កីឡាករ ផល សោភ័ណ្ឌណាស់។

រូបភាព សាមី និង ប៊ួខាវ

ជាការពិតណាស់ ផល សោភ័ណ្ឌ គឺជាកីឡាករលំដាប់ A របស់កម្ពុជាដែលមួយរយៈចុងក្រោយនេះរូបគេមានទម្រង់ប្រកួតល្អខ្លាំងមែនទែន ពោលមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ និង តែងតែផ្តួលដៃគូអោយ
សន្លប់មិនឲ្យចប់ទឹកទាន់នោះទេ ។

រូបភាព សមី និង ផល សោភ័ណ្ឌ

ក្នុងនោះ សាមីបាននិយាយថា៖

កីឡាករគុនខ្មែរក្នុងចិត្តខ្ញុំគឺផល សោភ័ណ្ឌជា កីឡាករកម្ពុជាមួយរូប ដែលខ្ញុំចូលចិត្ត
និងយល់ថាមានស្ទីលវាយល្អបំផុត៕

អត្ថបទដែលជាប់ទាក់ទង