Jurgen Klopp និយាយថា កីឡាករ Liverpool ចំណូលថ្មីរូបនេះអាចពិបាកសម្របជាមួយក្លិប

អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បាននិយាយថា វាអាចចំណាយពេល Wataru Endo មួយរយៈដើម្បីស៊ាំនឹង Premier League Endo បានចូលរួមជាមួយ Liverpool ពី VfB Stuttgart ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ យោងតាម Sky Sports ក្លិប Premier League បានចំណាយប្រាក់ ១៦.២ លានផោនក្នុងថ្លៃផ្ទេរសម្រាប់ខ្សែបម្រើការពាររូបនេះ។

កីឡាករជម្រើសជាតិជប៉ុនវ័យ ៣០ ឆ្នាំរូបនេះក៏អាចលេងជាខ្សែការពារកណ្តាលផងដែរ Endo បានបង្ហាញខ្លួនបានមួយគ្រាប់និងជាកីឡាករបម្រុងម្នាក់ក្នុងក្របខ័ណ្ឌ Premier League សម្រាប់ Liverpool ក្នុងរដូវកាលនេះ។ Klopp បាននិយាយថា៖

“សម្រាប់ Endo វាគឺជាជំហានដ៏ធំមួយ ការផ្លាស់ប្តូរដ៏ធំនៅក្នុងរបៀបដែលគាត់ធ្លាប់លេង និងរបៀបដែលយើងលេង ដូច្នេះច្បាស់ណាស់ថាត្រូវការពេលវេលាបន្តិចដើម្បីទៅដល់ទីនោះ ប៉ុន្តែវាមិនមានបញ្ហាអ្វីនោះទេ។”

ទោះជាយ៉ាងណាក៏ដោយគាត់កំពុងលេងឲ្យ VfB Stuttgart នៅក្នុងលីគដែល Bayern Munich ចាប់យកកីឡាករល្អបំផុត ប្រសិនបើ Endo ពិតជាកីឡាករល្អបំផុតនៅអឺរ៉ុបមែននោះ គាត់នឹងមិននៅ VfB Stuttgart នៅអាយុ ៣០ ឆ្នាំទេ ក្លិបធំមួយនឹងចុះហត្ថលេខាលើគាត់នៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង