ពេលនេះ! រកឃើញក្រុមដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះជើងឯកផ្នែកនារីប្រចាំទ្វីបអាស៊ីហើយ
ម្ចាស់ជើងឯក ១៣ លើក ចិន នឹងត្រូវជួបម្ចាស់ផ្ទះ ថៃ នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Semi-finals) នៃព្រឹត្តិការណ៍បាល់ទះជើងឯកផ្នែកនារីប្រចាំទ្វីបអាស៊ី 2023 Asian Women’s Volleyball Championship នៅលើទឹកដីថៃ។
ពិតណាស់ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចិន ជួប ថៃ នៅក្នុងសាល MCC Hall The Mall Korat ថ្ងៃទី០៦ ខែកញ្ញា នៅវេលាម៉ោង ០៦ៈ០០នាទីល្ងាចនេះ ហើយការប្រកួតយកចំណាត់ថ្នាក់លេខ២ និងលេខ៣ វៀតណាម ត្រូវជួប ជប៉ុន នៅក្នុងសាល MCC Hall The Mall Korat នៅថ្ងៃទី០៦ ខែកញ្ញា វេលាម៉ោង ០៣ៈ០០នាទីល្ងាចនេះដូចគ្នា។
នេះជាលទ្ធផលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ៖
– ថៃ ឈ្នះ ជប៉ុន ដោយលទ្ធផល ៣-២ (២៥-២៣,១៩-២៥, ២០-២៥, ២៥-២០,១៥-១១)
– វៀតណាម ឈ្នះដោយលទ្ធផល ចិន ៣-០ (១៣-២៥, ១២-២៥, ២២-២៥)
គួរបញ្ជាក់ថា កំណត់ត្រារបស់ក្រុមទាំង ២ ពេលកន្លងមក ក្នុងនោះក្រុមបាល់ទះនារី ចិន បានឈ្នះជើងឯកបានច្រើនជាងគេគឺរហូតដល់ ១៣លើក (១៩៧៩ ១៩៨៧ ១៩៨៩ ១៩៩១ ១៩៩៣ ១៩៩៥ ១៩៩៧ ១៩៩៩ ២០០១ ២០០៣ ២០០៥ ២០១១ ២០១៥) ហើយក្រុមបាល់ទះនារី ថៃ បានឈ្នះជើងឯកបានចំនួន ២លើកប៉ុណ្ណោះ គឺឆ្នាំ (២០០៩ ២០១៣)៕