ដំណឹងល្អសម្រាប់ហ្វេនៗបាល់ទះកម្ពុជាហើយ
ការប្រកួតបាល់ទះក្នុងព្រឹត្តិការណ៍ Sea Games លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មិនមានលក់សំបុត្រឡើយ ពោលគឺអនុញ្ញាតឱ្យបងប្អូនអ្នកគាំទ្រទៅយកសំបុត្រផ្ទាល់នៅសហព័ន្ធ ហើយនឹងកក់តាម App ដើម្បីចូលរួមទស្សនាផងដែរ។
បាល់ទះក្នុងសាលកម្ពុជា សង្ឃឹមឈ្នះមេដាយមាស ក្នុងនាមជាម្ចាស់ផ្ទះ ដោយឆ្នាំមុនកម្ពុជាបានត្រឹមតែមេដាយសំរិតប៉ុណ្ណោះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ដោយមិនធ្វើអោយអ្នកគាំទ្រកម្ពុជាខកចិត្តនោះទេ។
ស្របជាមួយគ្នានេះដែរ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្ហោះនៅរូបភាព ពីទីលានបាល់ទះក្នុងសាលដែលមានទីតាំងសិ្ថតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលបានធ្វើការកែប្រែថ្មី ហើយមានសោភណ្ឌភាពស្រស់ស្អាត់ នឹងមានស្តង់ដាមិនចាញ់ទីលាននៅតំបន់អឺរ៉ុបប៉ុន្មាននោះឡើយ ដោយមានភ្ជាប់ជាមួយប្រព័ន្ធកាមេរ៉ាជំនួយដល់អជ្ញាកណ្តាលថ្មី ដែលមិនធ្លាប់នៅកម្ពុជាពីមុនមក។
គួររំលឹកផងដែរ ខាងក្រោមនេះជាព័ត៌មានប្រកួតស្ថិតក្នុងវិញ្ញាសារបាល់ទះ៖