ខ្សែប្រយុទ្ធជម្រើសជាតិនារី ហួត គីមហុង ត្រលប់មកជួយក្រុមនារីជម្រើសជាតិកម្ពុជាវិញ
អតិតខ្សែរប្រយុទ្ធ ក្លិបភ្នំពេញក្រោន កីឡាការិនី ហួត គីមហុង បច្ចុប្បន្នកំពុងបន្តសិក្សានៅសហរដ្ឋអាមេរិក និងហ្វឹកហាត់នៅសកលវិទ្យាល័យមួយដែរនោះ ពេលនេះនាងបានត្រលប់មកជួយក្រុមជម្រើសជាតិនារីវិញហើយក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាការិនីរូបនេះក្នុងព្រឹត្តិការណ៍ AFF Women’s Championship ២០១៨ គាត់ជាកីឡាការិនីឆ្នើមម្នាក់ដែលទាត់បញ្ចូលទី ៦គ្រាប់ ម្នាក់ឯងក្នុងមួយប្រកួត។ ក្រុមជម្រើសជាតិនារីកម្ពុជាបាន ត្រលប់មកមាតុភូមិវិញ ក្រោយបានចំណាយពេលហាត់អស់រយៈពេល ៦ខែ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សូមបញ្ចាក់ថា ជម្រើសជាតិនារីកម្ពុជាស្ថិតនៅក្នុងពូលB នឹងត្រូវប៉ះ ថៃ សិង្ហបុរី និងឡាវ ផងដែរ៕