៥ក្រុម ស្ថិតនៅលីគកំពូលកម្ពុជា ដែលអាចស៊ុតបញ្ចូលទីបានគ្រប់ការប្រកួត

លីគកំពូលកម្ពុជា Cambodia premier league គិតមកទល់ពេលនេះបានធ្វើការប្រកួតសរុប៤ ប្រកួតមកហើយ បន្ទាប់ពីសម្រាករយៈពេល២ សប្តាហ៍ ក្នុងថ្ងៃ FIFA Day ក្នុងនោះយើងរកឃើញមានក្រុមដែលអាចស៊ុតបញ្ចូលទីបានគ្រប់ការប្រកួតទាំងអស់ មិនថាចាញ់ឬក៏ឈ្នះនោះទេ ខាងក្រោមនេះ ជាក្រុមទាំង៥ ដែលអាចរកបានគ្រាប់បាល់គ្រាប់ការប្រកួត៖

៥, ភ្នំពេញក្រោន
ភ្នំពេញក្រោន ២-១ បឹងកេត
ព្រះខ័នរាជ ស្វាយរៀង ២-១ ភ្នំពេញក្រោន
ណាហ្គាវើលដ៍ ២-៣ ភ្នំពេញក្រោន
ភ្នំពេញក្រោន ១-០ ក្រសួងការពារជាតិ
សរុប៧គ្រាប់

៤, ព្រះខ័នរាជស្វាយរៀង
ក្រសួងការពារជាតិ ០-២ ព្រះខ័នរាជស្វាយរៀង
ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន
ព្រះខ័នរាជស្វាយរៀង ១-០ ណាហ្គាវើលដ៍
អង្គរថាយហ្គឺ ១-២ ព្រះខ័នរាជស្វាយរៀង
សរុប៧គ្រាប់

៣, បឹងកេត
ភ្នំពេញក្រោន ២-១ បឹងកេត
បឹងកេត ៤-១ អង្គរថាយហ្គឺ
ព្រៃវែង ១-១ បឹងកេត
បឹងកេត ៤-២ វិសាខា
សរុប១០គ្រាប់

២, វិសាខា
វិសាខា ២-០ គីរីវង់សុខសែនជ័យ
ណាហ្គាវើលដ៍ ១-៤ វិសាខា
វិសាខា ៤-០ អង្គរថាយហ្គឺ
បឹងកេត ៤-២ វិសាខា
សរុប១២គ្រាប់


១, ព្រៃវែង
ព្រៃវែង ៤-៥ ណាហ្គាវើលដ៍
អង្គរថាយហ្គឺ ០-៥ ព្រៃវែង
ព្រៃវែង ១-១ បឹងកេត
គីរីវង់សុខសែនជ័យ ១-២ ព្រៃវែង
សរុប ១២គ្រាប់

គួរបញ្ជាក់ថា ក្នុងចំណោម ១០ ក្រុមដែលលេងក្នុងក្របខណ្ឌ Cambodia premier league រយៈពេល ៤ សប្ដាហ៍មកនេះ ក្រុមទាំងអស់អាចរកគ្រាប់បាល់បានរហូតទៅដល់ ៦៧គ្រាប់៕ ប្រភព៖ ត្រយង

អត្ថបទដែលជាប់ទាក់ទង