ផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងក្រោយព្រំសំណាងទាមទារតម្លៃខ្លួនបន្ថែម និងម្សិលមិញក៏បានធ្វើរឿងមួយនេះ…! (មានវីដេអូ )


តារាគុនខ្មែរ ព្រំ សំណាង វ័យចូលជិត៤០ឆ្នាំ កាន់តែកាក់កបនឹងអាជីព និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីមហាគ្រួសារខ្មែរ ទាំងក្នុង និងក្រៅប្រទេស បើទោះជាថ្មីៗកន្លងទៅនេះ ឮថា ពូជាងកាត់សក់ បានអន់ចិត្តអំពីតម្លៃខ្លួនមិនតុល្យភាពគ្នា សម្រាប់ការប្រកួតជាមួយ ដាវ លីឌុច នៅដើមខែវិច្ឆិកា ចុងឆ្នាំ២០២៣ខាងមុខនេះក៏ដោយ តែការទាមទារនេះ ត្រូវបានមតិអ្នកគាំទ្រជាច្រើនថា ជាការគិតគូដល់អ្នកប្រដាល់ខ្មែរ មិនត្រឹមតែសម្រាប់ព្រំសំណាងខ្លួនឯងនោះទេ។

យ៉ាងណាមិញ សម្រាប់បញ្ហានេះ លោក ហេង សុឃន អគ្គលេខាធិការសហព័ន្ធគុនខ្មែរបាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការលើកឡើងរបស់ព្រំ សំណាង គ្រាន់តែចង់ទាមទារតម្លៃខ្លួនរបស់គេប៉ុណ្ណោះ ម្យ៉ាងទៀតកីឡាកររូបនេះ ការសិក្សាមិនបានខ្ពង់ខ្ពស់ ដូច្នេះការនិយាយស្តីអាចឲ្យមហាជនមានការភ័ន្តច្រលំ ប៉ុន្តែទោះជាបែបនេះក្តី ព្រំ សំណាង ក៏បានបញ្ជាក់រួចហើយថា សម្រាប់ជំនួបជាមួយ ដាវ លីឌុច គឺរូបគេបានយល់ព្រមប្រកួត ដោយលែងគិតពីតម្លៃខ្លួនទៀតហើយ បានប៉ុន្មានយកប៉ុណ្ណឹងទៅ ប៉ុន្តែនៅតែមានអារម្មណ៍ថា អាណិតអ្នកប្រដាល់ផ្សេងៗទៀត ជាពិសេសកីឡាករថ្នាល ក្នុងនោះក៏មានកូនលោកផងដែរ គួរតែត្រូវបានអ្នកពាក់ព័ន្ធជួយគិតគួរផង កុំឲ្យប្រកួតហើយរកតែលុយទិញថ្នាំពេទ្យព្យាបាល ឬរកតែលុយជិះម៉ូតូទៅផ្ទះគ្មាននោះ។

គួររំឭកថា ទន្ទឹមគ្នានឹងការជម្រោងជម្រះគ្នាអំពីទស្សនមតិបញ្ហាតម្លៃខ្លួននេះដែរ ក្រលេកមកមើល ព្រំសំណាង កាលពីម្សិលមិញនេះ ក៏បានធ្វើរឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្ញើដល់អ្នកគាំទ្រនៅតំបន់រោងចក្រ សង្កាត់កំបូល តាមរយៈការរៀបចំកម្មវិធីកាត់សក់ឥតគិតថ្លៃ ក្នុងនោះសូម្បី ពេជ្រ សម្បត្តិ ពិធិករ ស៊ីថូ ណាថាន់ និង សុខ រ៉ាស៊ី ក៏ពូណាងចាប់កាត់សក់ឲ្យដែរ នេះពិតជាប្លែកមិនធ្លាប់ឃើញពីមុនមក ព្រោះភាគច្រើនឃើញតែលោកឡើងវាយលើសង្វ្រៀនប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង