ប្រធានក្លិបចក្រវាឡគុនខ្មែរ បារម្ភពីការធ្លាក់កម្លាំងរបស់កីឡាការិនី ស្រីនី ដែលហាត់ផង ធ្វើការរោងចក្រផង
លោក រស់ សុជា ប្រធានក្លិបចក្រវាឡគុនខ្មែរ បានបារម្ភចំពោះកីឡាការិនី ធឿន ស្រីនី អំពីការឆាប់ធ្លាក់សមត្ថភាពលឿន ព្រោះមិនមានពេលគ្រប់គ្រាន់ ដោយសារតែ ត្រូវធ្វើការរោងចក្រផង និងហ្វឹកហាត់ផង ដើម្បីជីវភាពគ្រួសារ។ ប្រធានក្លិបចក្រវាឡគុនខ្មែរលោកគ្រូ រស់ សុជា និយាយ បន្ទាប់ពីកីឡាការិនី ធឿន ស្រីនី បានចាញ់កីឡាការិនី សាក់ រតនា ដោយពិន្ទុ នៅសង្វៀនប្រដាល់គុនខ្មែរទទក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។