U២៣ កម្ពុជាត្រូវបានបរាជ័យមិនអាចឡើងទៅកាន់វគ្គបន្តនៃពានរង្វាន់ AFC U23 Asian Cup 2024
កាលពីយប់មិញជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំបានចាញ់ក្រោមថ្វីជើងរបស់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ៦-១ ក្នុងវគ្គជម្រុះពូល J ជុំទី៣ នៃពានរង្វាន់ AFC U23 Asian Cup 2023 ដែលបានរារាំងកម្ពុជាមិនឲ្យឡើងទៅកាន់វគ្គ ១៦ ក្រុមបាន ចំពោះលទ្ធផល ដ៏គួរឲ្យសោកស្ដាយនេះកម្ពុជាបានធ្លាក់មកត្រឹមលេខ២ក្នុងពូល ថែមទាំងត្រូវបានក្រុមម្ចាស់ផ្ទះស៊ុតចូលជាច្រើនគ្រាប់ទៀតនោះ ជាហេតុដែលក្រុមគោព្រៃមិនត្រូវបានជ្រើសរើសឲ្យជាប់ក្នុង ៤ ក្រុមដែលល្អនៃក្រុមដែលឈរនៅលេខ២ក្នុងពូលឲ្យទៅកាន់វគ្គបន្ត។
សម្រាប់ ព្រឹត្តិការណ៍នៃពានរង្វាន់ យុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ កម្ពុជាឆ្លងកាត់ការប្រកួតចំនួន ៣ដង
លើកទី១ កម្ពុជា ២-២ លីបង់
លើកទី២ ម៉ុងហ្គោលី ១-២ កម្ពុជា
លើកទី៣ អារ៉ាប៊ីសាអូឌីត ៦-១ កម្ពុជា
យ៉ាងណាមិញបើគិតមកទល់ ២ ឆ្នាំចុងក្រោយនេះកម្ពុជាបានប្រកួតពានរង្វាន់ផ្លូវការចំនួន ៦ លើកហើយ តែបានធ្លាក់ក្នុងវគ្គចែកពូលនេះរហូតទៅដល់ ៥លើក និងអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ១លើកដែល កាលនោះកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ៣ នៃពានរង្វាន់ Merlion Cup ២០២៣។