WOW! ក្របីព្រៃ ពេជ្រ សម្បត្តិ បានបំបែកឯកត្តកម្មចំនួនពីរ ក្នុងរយៈពេល ២,៥ ឆ្នាំប៉ុណ្ណោះ

ក្នុងរយៈពេល​ត្រឹម​ ២,៥ ឆ្នាំ​ ក្របីព្រៃ ពេជ្រ សម្បត្តិ​ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញពេញប្រទេស និងទាក់ទាញប្រជាប្រិយភាពឡើងលឿនបំផុត ដែលនេះមិនមែន​ជា​រឿង​ធម្មតា​នោះ​ឡើយ​ ហើយប្រសិន​បើ​គាត់បន្ត​ខំប្រឹង​ហ្វឹកហាត់​ និង​ថែទាំ​ខ្លួន​បាន​ល្អ​នោះ ​អនាគត​​កាន់​ខ្លាំង។​

ពិតណាស់ នៅក្នុងរយៈពេល ២,៥ ឆ្នាំមកនេះ ក្របីព្រៃ ពេជ្រ សម្បត្តិ បានបំបែកឯកត្តកម្មចំនួនពីរ គឺ៖ ទី១- ជាកីឡាករ ប្រើពេលតិចបំផុត ក្នុងការឡើងដល់លំដាប់ A នៅកម្ពុជា (សម្រុកហាត់ ២,៥ ឆ្នាំប៉ុណ្ណោះ) និងទី២- ជាកីឡាករ ដែលមានប្រជាប្រិយភាពឡើងលឿនបំផុត ទាក់ចិត្តប្រិយមិត្ត។

យ៉ាងណាមិញ ពេលកន្លងទៅ​កូន​សិស្ស​របស់លោក​ ពេជ្រ​ សុផាន់ ក្របីព្រៃ ពេជ្រ សម្បត្តិ ធ្វើបានយ៉ាងល្អ ដោយបានប្រកួតឈ្នះជើងខ្លាំង ឃីម បូរ៉ា ដោយពិន្ទុ នៅក្នុងមហា​​ព្រឹត្តិការណ៍​ Krud Kun Khmer  របស់​សង្វៀន​ប្រដាល់ ​ទទក និងបានគ្រងខ្សែ​ក្រវាត់ចំនួនពីរគឿង។

គួរបញ្ជាក់ថា ក្របីព្រៃ ពេជ្រ សម្បត្តិ ជា​កីឡាករ​​លំដាប់​ A ​នៅកម្ពុជាហើយ ដោយសព្វថ្ងៃគាត់មានខ្សែក្រវាត់ចំនួន​ ៣គ្រឿង ​គឺ​ខ្សែក្រវាត់​ខារ៉ាបាវ​ ១គ្រឿង នៅ​សង្វៀន​បាយ័ន​ និង​ខ្សែក្រវាត់​គ្រុទ​ ២គ្រឿង នៅ​សង្វៀន​ ទទក​ ហើយ​រូប​គេ​ក៏បាន​ឈ្នះ​​ឡាន​មួយ​គ្រឿង​​ ​ក្នុង​កម្មវិធី​គុន​ខ្មែរ​អលស្តារ​ផងដែរ៕​

អត្ថបទដែលជាប់ទាក់ទង