អុញនោះ! ពេលនេះ Promoter ថា មានតែដាក់ Rodtang ទេ ទើបសមជាមួយក្របីព្រៃ ពេជ្រ សម្បត្តិ…

បន្ទាប់ពីមានគេសួរ Promoter ដែលដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរថា តើអ្នកណាជាបន្ទាប់ដែលត្រូវប៉ះជាមួយក្របីព្រៃ ពេជ្រ សម្បត្តិ! ស្រាប់តែ Promoter ដែលដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរ បានឆ្លើយភ្លាមៗវិញថា មានតែកីឡាករ Rodtang ទេ ដែលសាកសមជាមួយ ពេជ្រ សម្បត្តិ ។

ពិតណាស់ នាពេលកន្លងទៅអតីតជើងខ្លាំង​ល្បីឈ្មោះ​ នៅ​កម្ពុជា​ លោក​ នួន​ សូរិយា​ ក៏ធ្លាក់និយាយដែលថា ក្នុង​រយៈពេល​ ២ឆ្នាំ​មកនេះ កីឡាករ​ ពេជ្រ​ សម្បត្តិ​ បានធ្វើការប្រកួត​យ៉ាងល្អ​ និង​ល្បី​ដូច​នេះ​ អនាគត​ទៅអាច​នឹង​ខ្លាំង​ជាង​អ្នក​លេង​គុន​ថៃ​ រថថាំង​ (Rodtang​) ទៅ​ទៀត តែឥឡូវនេះ Promoter ដែលដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរ ក៏និយាយដែលថា ពេជ្រ សម្បត្តិ គឺខ្លាំងពិបាករកកីឡាករថៃណាមកប្រកួតជាមួយគេណាស់ ចឹងមានតែ រថថាំង​ (Rodtang​) ទេ ដែលសាកសម។

យ៉ាងណាមិញ Promoter ដែលដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរ បាននិយាយថា៖ “គាត់បានមើលការប្រកួតរវាង ពេជ្រ សម្បត្តិ នឹង ឃីម បូរ៉ា ហើយ គាត់ភ្ញាក់ផ្អើលពេលឃើញការប្រកួតនោះ ពីការបុក នីងស្វិតស្វាញ ហើយនិងកក្រើក គាត់មិននឹកស្មានថា អ្នកទាំងពីរធ្វើបានល្អដល់កម្រិតនេះនោះទេ។ គាត់បន្តទៀតថា ឃីម បូរ៉ា ធ្លាក់បានផ្តួលគាត់ ដោយប្រើជង្គង់ ខណៈដែលការប្រកួតជាមួយ ​ពេជ្រ​ សម្បត្តិ​ បូរ៉ា បានចេញអាវុធច្រើនមែនទែន ទាំងការ ម៉ាត់ ជង្គង់ កែង កណ្តាប់ដៃ មានអស់ហើយ ប៉ុន្តែ ​ពេជ្រ​ សម្បត្តិ​ នៅតែញញឹមដើរចូល វ៉ៃដោយទំនុកចិត្ត អញ្ចឹងបើរកកីឡាករដែលល្អ ដែលពេញជាមួយ ពេជ្រ​ សម្បត្តិ មានតែ រថថាំង​ (Rodtang​) ទេ ព្រោះអ្នកទាំងពីរនេះ វាយអត់ឈឺដូចគ្នា”។

អ្នកដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរ បានបញ្ជាក់ផងដែរថា បើអ្នកទាំងពីរ (ពេជ្រ​ សម្បត្តិ និង រថថាំង) ប៉ះគ្នាមែនដឺងតែកក្រើកហើយ ព្រោះអ្នកទាំងពីរ សុទ្ធតែកីឡាករវាយបុក និងស្វិតដូចគ្នា ហើយប្រសិនបើយកកីឡាករវាយរត់ វាយថយ មកគឺ ពិបាកវាយជាមួយណាស់៕

អត្ថបទដែលជាប់ទាក់ទង