ភ្នំពេញក្រោនបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ក្នុងការប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ AFC Cup
គ្រូបង្វឹកក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បានដឹកនាំកូនក្រុមរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន បានដោយជោគជ័យ ដើម្បីត្រៀមតទល់ជាមួយក្រុម Cebu FC នៅឯកីឡដ្ឋាន Rizal Memorial នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០យប់តទៅ។
ជាក់ស្ដែង ភ្នំពេញក្រោនបានស្ថិតនៅពូល F ដែលមានក្រុម Shan United របស់ភូមា, ក្រុម Dynamic Herb Cebu របស់ហ្វីលីពីន និង ក្រុម Marcarthur របស់ប្រទេសអូស្រ្តាលី យ៉ាងណា មុនពេលឈានមកដល់ការប្រកួតវគ្គជម្រុះក្នុងពូលនេះ ភ្នំពេញក្រោនបានយកឈ្នះលើក្រុម Young elephant FC របស់ឡាវដោយលទ្ធផល ៣-០ នៅវគ្គជម្រុះដំណាក់កាលបឋម ក្រោយមកក៏បានឡើងមកប្រកួតជាមួយក្រុម Tampines Rovers FC របស់សិង្ហបុរី ក្នុងវគ្គ Play off Stage ដោយទទួលបានជ័យជម្នះក្នុងលទ្ធផល ២-៣ ទើបអាចឡើងមកកាន់ការប្រកួតវគ្គជម្រុះក្នុងពូលនេះបាន៕