ចុងខែកញ្ញានេះនឹងមានការប្រកួតគុនខ្មែរដ៏កក្រើកមួយទៀតកើតឡើងដោយមិនចាញ់ទទករៀបចំកាលពីថ្ងៃទី៣កន្លងទៅនោះទេ
សម្រាប់អ្នកគាំទ្រក្នុងវិស័យគុនខ្មែរច្បាស់ជាបានតាមដានព្រឹត្តិការណ៍ប្រកួតតាមស្ថានីយ៍ទូរស្សន៍នានាជាបន្តបន្ទាប់មិនជារំលងនោះទេ និងពិតជាបានជ្រាប់ខ្លះៗរួចទៅហើយ សម្រាប់មហាព្រឹត្តិការណ៍គុនខ្មែរ «សេនាគុនខ្មែរ យ័ន្ត ៨ ទិស» ដែលគ្រោងរៀបចំឡើងដោយស្ថានីយ័ទូរទស្សន៍ថោន និងបានការគាំទ្ររៀបចំដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Wurkz ត្រៀមរៀបចំនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងបរិវេណផ្សារទំនើបជីបម៉ុងផ្លូវ ២៧១។
មហាព្រឹត្តិការណ៍គុនខ្មែរដ៏អស្ចារ្យនេះ នឹងបើកសន្និសិទសារព័ត៌មាន នៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញានេះ ដើម្បីបង្ហាញវត្តមានកំពូលកីឡាប្រដាល់ប្រចាំប្រទេសកម្ពុជាទាំង ៨រូប ដែលត្រូវចូលរួម ប្រកួតនៅក្នុងកម្មវិធី «សេនាគុនខ្មែរ យ័ន្ដ៨ទិស» នេះ ដែលជាកម្មវិធីគុនខ្មែរលំដាប់ពិភពលោក ខណៈកាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅ ស្ថានីយទូរទស្សន៍ជាតិទទកក៏បានធ្វើឡើងទទួលបានការគាំទ្រខ្លាំងផងដែរ។
តាមដំណឹងមិនទាន់ផ្លូវការថា កំពូលកីឡាករកម្ពុជា ដែលត្រូវចូលរួមក្នុងមហាព្រឹត្តិនេះ រួមមាន៖ ១) កំពូលអ្នកលេងកែង រហ័សនាម ពូថៅដែក ធឿន ធារ៉ា ២) កំពូលជើងខ្លាំងរហ័សនាម ជាងកាត់សក់ ព្រំ សំណាង ៣) កំពូលមហាកម្លាំងបុកមិនរាថយ ក្របីព្រៃ ពេជ្រ សម្បត្តិ ៤) កំពូលកណ្តាប់ដៃមហាទម្ងន់ រឿង សោភ័ណ្ឌ ៥) កំពូលអ្នកលេងក្បាច់ដំរីភ្លុក ផល សោភ័ណ្ឌ ៦) កំពូលកីឡាករមហាសម្រស់ ម៉ានូ សិល្បៈ និងកំពូលកីឡាករវ័យក្មេងចំនួនពីររូបទៀត រួមមាន ឈុត សេរីវ៉ាន់ថង និងឈឿង ល្វៃ។
គួររំឭកថា សម្រាប់វត្តមានកីឡាករបរទេសដែលត្រូវចូលរួមប្រកួតជាមួយកីឡាករកម្ពុជា ទាំង៨រូបនោះ កម្មវិធីខាងលើនៅមិនទាន់បានបង្ហាញមុខនៅឡើយទេ ប៉ុន្តែយ៉ាងមិញសម្រាប់ ព្រឹត្តិការណ៍គុនខ្មែរម្ដងនេះ ក្នុងចំណោមអ្នកទាំង ៨ នឹងរៀបចំឲ្យពួកគេការពារទិសរៀងៗខ្លួន ដោយ ផល សោភណ្ឌ ជាអ្នកការពារទិស ឥសាន និងម៉ានូ សិល្បៈ ជាអ្នកការពារនៅទិស បូព៍ ចំណែកកីឡាករព្រំ សំណាង ជាអ្នកការពារ ទិសឧត្តរ រីឯ កំពូលជាងខ្លាំង ៥ នាក់ទៀត កំពុងនៅជាអាថ៍កំបាំងនៅឡើយ កម្មវិធីមិនទាន់បង្ហាញនោះទេ៕