ធនធានគុនខ្មែរដ៏កម្រលោកតា ញ៉ូវ ម៉ាក់៖ ក្នុងនាមជាគ្រូមិនពេញចិត្តកូនសិស្សធ្វើរឿងនេះនៅលើសង្វ្រៀន

ធនធានដ៏កម្រសម្រាប់គុនខ្មែរ ដោយលោកបានប្តេជ្ញាចិត្តខ្ពស់ណាស់ ពេញមួយជីវិតនេះ គឺបូជាដើម្បីគុនខ្មែរតែម្ដង លោកគ្រូតា ញ៉ូវ ​ម៉ាក់ បច្ចុប្បន្នលោកមានវ័យចូល ៨០ ឆ្នាំហើយ ប៉ុន្តែនៅតែរឹងមាំ និងមានស្មារតី និងឆន្ទៈមិនបោះបង់ឡើយសម្រាប់វិស័យគុនខ្មែរ។

លោកគ្រូតាញ៉ូវ ម៉ាក់ ទទួលបានពានគ្រូបង្ហាត់ឆ្នើម បន្ទាប់ពីកូនសិស្សសំណប់របស់លោកទទួលបានជ័យជំនៈ គឺកីឡាករ ផល សោភ័ណ្ឌ ឈ្នះអ្នកលេងឆ្លងដែនជើងចាស់ថៃ ឆាងភឿក ចេស្តា កាយពីយប់មិញនេះ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ ពីកម្មវិធី សេនាគុនខ្មែរ យ័ន្ត៨ទិស ស្ថានីយទូរទស្សន៍ថោន ដោយផល សោភណ្ឌបានយកឈ្នះ ឆាងភឿក ដោយពិន្ធុ។

លោកគ្រូបង្វឹកគុនខ្មែរដ៏ចំណាស់រូបនេះ ​ បានបញ្ចេញអារម្មណ៍ចំពោះកូនសិស្សរបស់គាត់នៅក្នុងការប្រកួតយប់មិញថា លោកមិនពេញចិត្តចំពោះទឹកទី៣ ដែលផល សោភណ្ឌ វាយបានតែមួយភ្លែត បែរជាឈប់វាយ ហើយដើរកៀងគ្នា ចំណុចនេះលោកថា ទៅដល់ក្លឹបវិញចាំឲ្យកូនសិស្សម្នាក់នេះ វាយជាមួយគាត់បន្ថែម និងមិនត្រូវធ្វើបែបនេះទៀតទេ។

គួររំឭកថា សម្រាប់ការប្រកួត៣ទឹក រវាងកីឡាករគុនខ្មែរ ផល សោភណ្ឌ ជាមួយកីឡាករថៃ ឆាងភឿក ចេស្តា កាលពីយប់មិញនេះដែរ សម្រាប់ទឹកទី១ និងទី២ កីឡាករឆាងភឿក បានសម្រុកដើរចូលកន្ទ្រប់លើ ផល សោភណ្ឌ យ៉ាងខ្លាំង ដោយគេបានប្តេជ្ញាមកយកខ្សែក្រវាត់នេះឲ្យទាល់តែបាន ប៉ុន្តែចូលដល់ទឹក៣ ផល សោភណ្ឌ ហាក់ដឹងចំណុចខ្សោយ ឆាងភឿក វិញ និងគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ដោយដាក់សម្ពាធទៅលើខ្លាចាស់រូបនេះមួយប្រាវធំ ប៉ុន្តែកីឡាករចាស់ល្បិចច្រើនរូបនេះ ហាក់ឲ្យសញ្ញាមិត្តភាព ហើយផល សោភណ្ឌក៏បន្ធូរដៃលែងចូលវាយ ចំណុចនេះហើយដែរធ្វើឲ្យលោកគ្រូ ញ៉ូវ ម៉ាក់ មិនពេញចិត្ត និងថាត្រូវទៅវាយជាមួយលោកតាបន្ថែមពេលទៅដល់ក្លិបវិញ។

ចំពោះ ឆាង ភឿក ចេស្តា វិញ ហាក់មិនពេញចិត្តនៅលទ្ធផល កាត់សេចក្តីលទ្ធផល ៤:១ ក្នុងការប្រកួតយប់មិញនេះដែរ ដោយរូបគេបែរជាសង្ឃឹមឈ្នះលើការប្រកួតនេះតែម្ដង អាចថា​ គេរំពឹងលើលទ្ធផលពីរទឹកដំបូងក៏អាចថាបាន ចុះអ្នកគាំទ្រយល់យ៉ាងណាដែរ?

អត្ថបទដែលជាប់ទាក់ទង