លោក សាំង ចាន់រក្សា និយាយថា កីឡាករគុនខ្មែរ ត្រូវមានសុជីវធម៌ សីលធម៌ ទាំងក្នុងការនិយាយស្ដី និងការហ្វឹកហាត់…

លោក សាំង ចាន់រក្សា ជាគ្រូជំនួយក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានអះអាងថា៖ “កំណើនសិស្ស ចូលហ្វឹកហាត់កាន់តែច្រើន ដូច្នេះ ក្លិប ជំរុញឲ្យសិស្ស ប្រកាន់ខ្ជាប់នូវសុជីវធម៌ និងសីលធម៌ ទាំងក្នុងការនិយាយស្ដី និងក្នុងការហ្វឹកហាត់ ហើយកីឡាករ មានបច្ចេកទេស និងសមត្ថភាពខ្លាំង ហើយមានសុជីវធម៌ និងសីលធម៌ល្អទៀត កីឡាកររូបនោះ នឹងស័ក្តិសមជាគំរូល្អ និងទទួលការឲ្យតម្លៃកាន់តែខ្លាំងពីអ្នកគាំទ្រ”។

ពិតណាស់ ក្នុងនោះលោក សាំង ចាន់រក្សា ក៏បាននិយាយថា៖ “សិស្សប្រដាល់គុនខ្មែរ របស់ក្លិប អេភូថង បច្ចុប្បន្ន មានចំនួនជាង ៥០នាក់ ហើយការគ្រប់គ្រង ពិបាកបន្ដិចបន្ដួច ព្រោះពេលខ្លះមានចន្លោះ ចំពោះការបង្វឹកកីឡាករណាមួយ ប៉ុន្ដែសមត្ថភាពរបស់កីឡាករ មិនបានធ្លាក់ខ្សោយទេ ព្រោះរូបលោក តែហ្វឹកហាត់បំប៉នលើកីឡាកររូបណា ដែលត្រៀមឡើងសង្វៀន នាចុងសប្ដាហ៍”។

យ៉ាងណាមិញ គ្រូជំនួយរូបនេះ ក៏បានប្រាប់ពីគន្លឹះសំខាន់របស់ក្លិបដែលថា ដោយជម្រុញឲ្យសិស្សប្រដាល់ទាំងនោះ ត្រូវមានវិន័យ និងប្រកាន់ខ្ជាប់សីលធម៌ សុជីវធម៌ ទាំងជាមួយមិត្តរួមក្លិប និងជាមួយគូប្រកួតមកពីក្លិបផ្សេងៗទៀត ជាពិសេសត្រូវគោរពរៀមច្បង ដែលប្រឡូកក្នុងវិស័យនេះ ពីមុនមក។
លោក សាំង ចាន់រក្សា បានបន្តថា៖ “យើង ត្រូវមានសុជីវធម៌ក្នុងខ្លួន ទាំងការនិយាយស្ដី ទាំងការហ្វឹកហាត់ និងក្រៅការហ្វឹកហាត់។ សុជីវធម៌ ធ្វើឲ្យយើង មិនជ្រលើសបើស គោរពគ្នាទៅវិញទៅមក មិនមើលងាយគូប្រកួត ជាពិសេស ការគោរពមិនត្រឹមតែសម្រាប់ក្លិប ឬមិនរួមក្លិបទេ ទោះជួបអ្នកមកពីក្លិបផ្សេងក៏ដោយ”៕
ក្លិប​ប្រដាល់​ អេ ភូថង បាន​ប្តូរ​ឈ្មោះ​ថ្មី ក្រោយ​ទទួល​បានការ​ឧបត្ថម្ភធំពី  ​​ហ្គាឡាក់ស៊ី​ណាវ៉ាត្រា | ភ្នំពេញ ប៉ុស្ដិ៍
អត្ថបទដែលជាប់ទាក់ទង