កាន់តែកៀកថ្ងៃ ដាវ លីឌុច កាន់តែលើកពីកម្ពុជា និងមោទកភាពនូវជំនួបនោះត្រូវបានអនុញ្ញាតឲ្យចូលជួប សម្តេចធិបតី មុនប្រកួតផងដែរ!

អ្នកប្រដាល់ភូមា ដាវ លីឌុច ដៃគូព្រំ សំណាង ដែលត្រូវជួបគ្នានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុនេះ បានបង្ហាញទស្សនៈគាំទ្រចំពោះកម្ពុជា ដែលមានវប្បធម៌ស្រដៀងគ្នា និងប្រទេសកំណើតរបស់ខ្លួន និងបានលើកឡើងពី សាក់យ័ន្នខ្មែរថា ផ្តល់នូវអានុភាព ការពារខ្លាំងពូកែ និងធ្វើឲ្យរូបគេមានសំណាងពិតមែន ដែលត្រូវបានអញ្ជើញឲ្យចូលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត មុននឹងការប្រកួតរបស់គេជាមួយជើងខ្លាំងកម្ពុជា ព្រំ សំណាង នៃស្ថានីយ៍ទូរទស្សន៍ថោន ខែក្រោយនេះ។

ដាវ លីឌុច បានបង្ហោះសារនៅលើបណ្តាញសង្គមនិយាយពីកម្ពុជា និងលើកឡើងអំពី “សាក់យ័ន្ត” ថា គឺជាទម្រង់នៃការសាក់ដោយប្រើរូបរាងយ័ន្តរបស់ឥណ្ឌាដែលត្រូវបានគេជឿថាផ្តល់នូវការការពារ ធ្វើឱ្យមានសំណាងល្អ និងមានកម្លាំងខ្លាំង ព្រមទាំងមានរយៈពេលជាច្រើនសតវត្សរ៍មកហើយ ដោយទំនៀមទម្លាប់នេះបានរីករាលដាលដល់ប្រទេសកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា។

នៅក្នុងសំណេរនោះដែរ លោកថា កំពុងរៀនអំពីប្រទេសកម្ពុជា នៅពេលដែលលោកបានសាក់រូបនៅប្រទេសថៃ នោះហើយជាមូលហេតុដែលលោកជ្រើសរើសគ្រូដែលចេះអានអក្សរខ្មែរបុរាណ ហើយវាជារឿងធម្មតាទេសម្រាប់ព្រះសង្ឃ ក្នុងការបោះពុម្ពរូបសាក់ ចំពោះអ្នកទេសចរដែលមិនដឹងអ្វីនោះ គឺមិនទទួលបានអំណាចវេទមន្តពិតប្រាកដពីអានុភាពសាក់យ័ន្តនោះទេ។

ដាវ លីឌុច ក៏បាននិយាយទៅអ្នកជិតខាងបន្តិចដែរថា រឿងដែលគួរឱ្យអស់សំណើចបំផុតនោះគឺ អ្នកប្រដាល់មួយថៃត្រូវបានគេសាក់ជាភាសាខ្មែរនៅលើដងខ្លួនរបស់ពួកគេ ហើយមនុស្សម្នាគិតថា នោះជាភាសា “ថៃ” របស់គេទៅវិញ… លោកថា តាមពិតវាមិនមែនជាភាសាថៃទេ! តែនោះ គឺជាភាសារបស់ខ្មែរ។

ស្តេចប្រដាល់ភូមារូបនេះក៏បានរំលេចអំពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយថា មីយ៉ាន់ម៉ា និង​កម្ពុជា មានភាព​ចុះ​សម្រុង​គ្នា ព្រោះ​មីយ៉ាន់ម៉ា និងកម្ពុជា ​មាន​បទ​ពិសោធ​ស្រដៀង​គ្នា ដោយស្ថិតក្នុងស្រមោលពិភពលោកជាច្រើនឆ្នាំដូចគ្នា ដោយសារកត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ហើយក្នុងអំឡុងពេលនេះ ប្រទេសថៃក៏បានសរសេរប្រវត្តិសាស្ត្ររបស់ខ្លួនឡើងវិញ និងបានលួចយកទិដ្ឋភាពនៃវប្បធម៌អាស៊ានជាច្រើនផ្សេងទៀតធ្វើជារបស់ខ្លួនផងដែរ។

លោកបន្តថា លោកនឹកស្មានមិនដល់ទេថា ១០ ឆ្នាំក្រោយពីបានសាក់យ័ន្តខ្មែរ នៅពេលខាងមុខនេះលោកនឹងមកលេងកម្ពុជា គឺនៅថ្ងៃទី ៥  ខែវិច្ឆិកា ដើម្បីប្រយុទ្ធ ជាមួយជើងឯកប្រចាំប្រទេស គឺកំពូលអ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង ហើយនៅក្នុងជំនួបនោះដែរ លោកបញ្ជាក់ថា នឹងត្រូវបានអញ្ជើញដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមកជួបសម្តែងការគួរសមមុនការប្រកួតនោះថែមទៀត ដោយលោកថា «សាក់យ័ន្ត» របស់លោកពិតជាផ្តល់សំណាងល្អដល់លោកពិតមែន៕

អត្ថបទដែលជាប់ទាក់ទង