អ្នកអធិប្បាយបាល់ទាត់ម្នាក់លើកឡើងថា ទីលានហ្វូតសាលមានស្តង់ដារ អាចជួយអភិវឌ្ឍវ័ស័យបាល់ទាត់ហ្វូតសាល នៅកម្ពុជា កាន់តែរីកចម្រើន

ការប្រកួតមិត្តភាពដកស្រង់បទពិសោធន៍ បច្ចេកទេសរវាងក្រុមបាល់ទាត់ក្នុងសាល DIG FC និង Avatar FC បានចាប់ផ្ដើមនៅវេលាម៉ោង ៧:០០ នាទីយប់ នាទីលាន ហ្វូតសាល អូឡាំពិក ក្រោយចប់ការប្រកួត Avatar FC បានយកឈ្នះទៅលើ DIG FC ដោយលទ្ធផល ២-៦ ។

ចំពោះការលេងបាល់ទាត់ក្នុងសាលនេះ វាពិតជាសំខាន់ណាស់ក្នុងមូលដ្ឋានគ្រឹះនៃបាល់ទាត់ ដែលទាមទារទាំងបច្ចេកទេស ល្បឿន កាយសម្បទា និង ភាពរហាស់រហួន ថែមទាំងតាក់តិចជាច្រើនទៀត ពិសេសទៀតនោះគឺជួយដល់សុខភាពយើងជាខ្លាំង យ៉ាងណា បើសិនជា បងប្អូនចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មី ប្ដូរពីការលេងបាល់ទាត់ហ្វូតសាលលើស្មៅ មកលេងបាល់ទាត់ហ្វូតសាលលើក្ដារលក្ខណៈអាជីពវិញម្ដង អាចលេងជាមួយទីលានបាល់ទាត់ហ្វូតសាល Rithy Jesda Arena ជាលក្ខណៈស្តង់ដារ ទំនាក់ទំនងកក់តារាងទុកមុនតាមរយៈលេខទូរស័ព្ទ ០១៤ ៣៣៦ ៥៧៩ ។

បើតាមការលើកឡើងរបស់ អ្នកអធិប្បាយបាល់ទាត់ ក៏ធ្លាប់ជាអតីតកីឡាករបាល់ទាត់ហ្វូតសាល លោក ចូ អាន បាននិយាយថា ទីលានស្តង់ដារ អាចជួយអភិវឌ្ឍវ័ស័យបាល់ទាត់ហ្វូតសាល នៅកម្ពុជា កាន់តែរីកចម្រើន ពិសេសធនធានកីឡាករមានកម្រិតខ្ពស់ និង ការកើនឡើងនៃទីលានការប្រកួត ជាក់ស្ដែង ទីលាន Rithy Jesda Arena គឺជាទីលានស្តង់ដារកម្រិតស្ដង់ដារមួយ អាចជួយវិស័យបាល់ទាត់ហ្វូតសាលនៅកម្ពុជាឲ្យកាន់តែខ្លាំង។

 

អត្ថបទដែលជាប់ទាក់ទង