ក្រោយឈ្នះកម្ពុជា ជម្រើសជាតិប៉ាគីស្ថានបានបំបែកកំណត់ត្រារបស់ខ្លួនជាច្រើនមិនធ្លាប់មាន

ការប្រកួតវគ្គជម្រុះជុំទី១ FIFA World Cup ២០២៦ ដែលជម្រើសជាតិប៉ាគីស្ថាន ទទួលជ័យជម្នះលើក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ១-០ នេះ ធ្វើឲ្យប៉ាគីស្ថានបង្កើតនៅកំណត់ត្រាថ្មីរបស់ខ្លួនជាងច្រើនដូចជា៖
ទី១ ប៉ាគីស្ថានមិនធ្លាប់ឈ្នះក្នុងការប្រកួតវគ្គជម្រុះ World Cup ឡើយ
ទី២ ការឆ្លងផុតវគ្គជម្រុះបឋមនេះរបស់ប៉ាគីស្ថានគឺជាលើកដំបូងសម្រាប់ពួកគេ
ទី៣ ៥ឆ្នាំចុងក្រោយរបស់ប៉ាគីស្ថានប្រកួតមិនដែលឈ្នះទាល់តែសោះ
ទី៤ រយៈពេល៨ឆ្នាំមកនេះទើបតែបានទៅប្រកួតក្នុងទឹកដីខ្លួនវិញ
ទី៥ ៥៦ឆ្នាំចុងក្រោយរបស់ប៉ាគីស្ថាន ទើបតែ អាចយកឈ្នះកម្ពុជាលើកនេះប៉ុណ្ណោះ
យ៉ាងណា សម្រាប់ការប្រកួតជម្រុះ World Cup ជុំទី២ ដែលមាន៣៦ ក្រុម និងពូលចំនួន៩ ដោយ មួយពូលមាន៤ក្រុម ដែល ប៉ាគីស្ថាន ស្ថាននៅពូល G មានអារ៉ាប៊ីសាអូឌីត ហ្សកដានី និង តាហ្ស៊ីគីស្ថាន៕

អត្ថបទដែលជាប់ទាក់ទង