ធន់ ស៊ីហុង ថា ខ្លួនបេ្តជ្ញាយកឲ្យបានពានរង្វាន់ប្រាក់លានសម្រាប់ឱកាសលើកទីពីរនេះ…

កីឡាករគុនខ្មែរ ធន់ ស៊ីហុង មានការតាំងចិត្តក្រសោបពានរង្វាន់ដែលមានតម្លៃ ៤លានរៀលក្នុងការប្រកួតសប្តាហ៍នេះឲ្យបាន សម្រាប់ជាកាដូខ្លួនឯង និងជាសមិទ្ធិផលមួយទៀតចូលក្លិប ក្រោយភ្ជុំបិណ្ឌហើយ ដោយកន្លងមក ស៊ីហុង ក៏ធ្លាប់បានចូលរួមក្នុងកម្មវិធីលក្ខណៈម៉ារ៉ាតុងដណ្តើមពានរង្វាន់បែបនេះម្តងដែរ តែមិនទទួលបានជោគជ័យ ក្រោយចាញ់ពិន្ទុ ពេជ្រ ប៊ុនសិទ្ធ ក្នុងជុំទីមួយ។

ពិតណាស់ កីឡាករដែលមកពីខេត្តព្រៃវែង រូបនេះក៏បាននិយាយថា៖ “លើកទីពីរនេះខ្ញុំនឹងខំប្រឹងយកវាឲ្យបាន ព្រោះលើកទីមួយយើងធ្លាក់ជុំមួយ លើកទីពីរក៏មិនប្រាកដថាធ្លាក់ជុំមួយទៀតដែរ”។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមពានរង្វាន់ ប្រភេទទម្ងន់ ៥៧ គីឡូក្រាមនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០២៣ សប្តាហ៍នេះ សមាសភាពដែល ធន់ ស៊ីហុង អាចនឹងប៉ះរួមមាន ម៉ាលី អូប៉ អេលីត សេងទ្រី និង ភួន ឡាំងកូស៊ីន៕

May be an image of 7 people and text

អត្ថបទដែលជាប់ទាក់ទង