គ្រូវិសាខានិយាយបែបនេះទៅអ្នកដែលបានរិះគន់លើ ស រតនា
មួយរយៈ ក្រោយពីចប់ការប្រកួតរវាង ជម្រើសជាតិកម្ពុជា ប៉ះជាមួយជម្រើសជាតិប៉ាគីស្ថាន ដែលកម្ពុជាបានចាញ់ក្នុងលទ្ធផល ១-០ ធ្វើឲ្យមានមតិរិះគន់ជាច្រើនពីសំណាកមហាជនទៅគ្រូបង្វឹកលោក Felix Dalmas ព្រមទាំងកីឡាករផងដែរ ពិសេសគឺ កីឡាករ ស រតនា និង រឹម ប៊ុនសៀង យ៉ាងណា ចំពោះ ខ្សែការពាររបស់វិសាខា ត្រូវបានគ្រូបង្វឹកលោក Simon Mcmenemy លើកឡើងនៅក្នុងសន្និសិទសារព័ត៍មានមុនពេលប៉ះជាមួយអង្គរថាយហ្គឺរថា៖
Simon Mcmenemy ៖”នៅក្នុងប្រទេសមានអ្នកនិយាយមិនល្អជាច្រើនលើបណ្តាញសង្គមអំពីគេ គេមានវ័យត្រឹមតែ ២៣ឆ្នាំដែលផ្លាស់ប្តូរការលេងពីការពារមកប្រយុទ្ធ នេះមិនមែនជាទីតាំងដើមរបស់គេទេ ដូច្នេះការវាយប្រហារលើគាត់គឺគួរឲ្យអស់សំណើចណាស់ ព្រោះនៅពេលដែលគេទាត់ចូលនៅក្រុម U23 គ្រប់គ្នាសរសើរគាត់ តែនៅពេលមកលេងឈុតធំគ្រូដាក់លេងប្រយុទ្ធ ហើយគាត់ធ្វើមិនបានល្អ ទាំងអស់គ្នារិះគន់គាត់”។ដកស្រង៖ Sakarach Sports