អ្នកអធិប្បាយបាល់ទាត់ចាស់វស្សា លោក ហ៊រ ងែត បានសំដែងការកោតសរសើរជាខ្លាំងដល់ឯកឧត្តម សៅ សុខា ក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជាមានបញ្ហាចម្រូងជម្រាសពាក់ព័ន្ធនិងការមិនបន្តកុងត្រាជាមួយអតីត CEO លីគកំពូលកម្ពុជាលោក Saito

អ្នកអធិប្បាយបាល់ទាត់ និងជាអ្នកយកព័ត៍មានកីឡា ដែលមានបទពិសោធន៍យ៉ាងក្រាស់ក្រែលលើវិស័យបាល់ទាត់ទាំងក្នុងស្រុកនិងក្រៅស្រុកលោក ហ៊រ ងែត បានសំដែងការកោតសរសើរយ៉ាងខ្លាំងដល់ ឯកឧត្តម ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បន្ទាប់ពីអ្នកគាំទ្រមួយចំនួនបានធ្វើការរិះគន់ទៅលើសហព័ន្ធបាល់ទាត់កម្ពុជា អំឡុងពេលដែល កិច្ចព្រមព្រៀងរបស់លោក Satoshi Saito ត្រូវបានអស់សុពលភាពជានាយកប្រតិបត្តិលីគកំពូលកម្ពុជា ហើយត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា សម្រេចមិនបន្តកុងត្រាជាមួយ បញ្ហានេះទើបធ្វើឲ្យអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាមួយចំនួនមិនពេញចិត្ត ដែលពួកគេចង់ឲ្យលោក Satoshi បន្តដំណែងជា CEO លីគកំពូលកម្ពុជាដដែល។

យ៉ាងណាមិញ លោក ហ៊រ ងែត ដែលបងប្អូនជាច្រើនបានស្គាល់ហើយ ថាជាអ្នកពូកែប៉ិនវោហាស័ព្ទលើវិស័យបាល់ទាត់ បានសរសេរនៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា៖”ឯកឧត្តម ប្រធានសហពន្ធ័បាល់ទាត់លោកបានលះបង ទាំងកំលាំងកាយចិត្ត ពេលវេលា ធនធាន គ្រប់បែបយ៉ាង មិនខ្លាចនឿយហត់ទេ ដើម្បីបាល់ទាត់មួយនេះ”
ក្នុងនោះលោកបានលើកឡើងទៀតថា៖”ខ្ញុំបាទជាសាក្សីរស់ ជាអ្នកផ្សព្វផ្សាយកីឡាមួយនេះ ជាច្រើនឆ្នាំមកហើយ លោកតែងតែនិយាយប្រាប់ថា ពិបាកជាងការពារសន្តិសុខជាតិដល់ទៅមួយរយដង ពេលប្រកួតឈ្នះគេសប្បាយចិត្ត ពេលចាញ់ គេជេរគាត់ លោកប្រធាន បានបន្តថា បើកីឡាករហូបគោ មួយថ្ងៃម្នាក់មួយក្បាល អស់ លោកសុខចិត្តរកលុយមកអោយកីឡាករហូប ប្រសិនបើប្រកួតឈ្នះគេ អ្នកនិយាយស្រួលណាស់ អ្នកធ្វើគ្មានដឹង ភ្លៀង ថ្ងៃយប់ទេ សូមយល់ផង”។

គួរបញ្ជាក់ថា លោក Satoshi Saito ត្រូវបាន សហព័ន្ធបាល់ទាត់កម្ពុជា(FFC)បានប្រកាសតែងតាំងលោកឲ្យកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជានៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ បើគិតមកទល់នឹងពេលនេះមានរយៈពេល២ឆ្នាំហើយ៕

អត្ថបទដែលជាប់ទាក់ទង