ទីបំផុត! ឯកឧត្តម សៅ សុខា សម្រេចលើកពីហេតុផល ដែលក្រុមហ៊ុន CPL មិនបន្តកុងត្រាជាមួយលោក Satoshi Saito
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនលីគកម្ពុជា Cambodia Premier League បានសម្រេចប្រកាសជាផ្លូវការ មិនបន្តកុងត្រាជាមួយលោក Satoshi Saito ដែលបានកាន់ដំណែងជានាយកប្រតិបត្តិលីគកម្ពុជា ក្នុងរឿងនេះបានធ្វើឲ្យមហាជនអ្នកគាំទ្រវិស័យបាល់ទាត់ក្នុងស្រុកបានរិះគន់ទៅលើសហព័ន្ធបាល់ទាត់កម្ពុជាជាខ្លាំង ពិសេសមានមនុស្សមួយចំនួនទាមទារឲ្យប្រធានសហព័ន្ធចុះចេញពីតំណែងទៀតផង អាស្រ័យហេតុនេះទើប ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានលើកឡើងពីបញ្ហាដែល CPL សម្រេចមិនបន្តកិច្ចសន្យាជាមួយលោក Satoshi Saito ដែលមានកត្តាជាច្រើន ពិសេសផ្នែកហិរញ្ញវត្ថុនេះតែម្ដង។
បើយោងតាម ទំព័រហ្វេសប៊ុក សិង្ហក្រហម-Red Singha បានស្រង់សំដីរបស់ ឯកឧត្តម សៅ សុខា បញ្ចេញមតិលើបញ្ហាលោក Satoshi ថា៖”ខ្ញុំសូមជម្រាបអស់លោក លោកស្រីដែលកំពុងខ្វល់ខ្វាយ និងការមិនបន្តកិច្ចសន្យាជាមួយគាត់ដោយសារមូលហេតុដូចតទៅ:
១. គាត់បានសន្យាយើងក្នុង ១ រដូវកាលគាត់រកអ្នកឧបត្ថម្ភឲ្យបានយ៉ាងតិច ៣០០០.០០០ $ សម្រាប់ការរៀបចំការប្រកួត CPL យើងត្រូវផ្តល់ប្រាក់ខែឲ្យគាត់រាប់សែនដុល្លារ មានន័យថាយើងជួលគាត់មកដោយសារយើងឃើញគាត់ជាជនជាតិជប៉ុនស្រាប់យើងជឿគាត់ ។
២. ដើម្បីមានលុយជួលគាត់យើងបង្កើតក្រុមហ៊ុនលីគដោយបង្កើតភាគហ៊ុន ម្ចាស់ភាគហ៊ុនជាច្រើនគឺជាម្ចាស់ក្លិប ដែលមានក្រុមលេងក្នុង CPL ផ្ទុយទៅវិញ គាត់មិនអាចរកអ្នកឧបត្តម្ភបានតាមការសន្យាគាត់មកចាយលុយយើងដែលខ្ញុំផ្ទាល់ជាអ្នករកអ្នកឧបត្ថម្ភចាប់ពីឆ្នាំ ២០១៨ មកពីក្រុមហ៊ុនទូរសព្ទ័មិត្តហ្វូន ៥០០.០០០ $ មួយឆ្នាំ យើងប្រគល់លុយនឹងឲ្យទៅគាត់បូកបន្ថែម លើថវិការដែលបានមកពីភាគហ៊ុនក្នុងក្រុមហ៊ុនLeague ទៀត តើអ្នក comments ប្រើពាក្យសោកស្តាយអ្នក មានសមត្ថភាពដកចេញ ទុកមនុស្សល្ងង់ ទាមទារឲ្យប្រធានបាល់ទាត់លាលែងទៅ ខ្ញុំសួរអស់លោកថា យើងជួលគាត់ឲ្យមក ជួយយើងសំខាន់រឿងរកលុយ ជាថ្នូរនិងប្រាក់ខែរាប់សែនដូល្លារដើម្បីអភិវឌ្បន៍បាល់ទាត់ចុះគាត់ចាយលុយយើងអស់ គាត់រកលុយមិនបាន ហើយបើរកបានបន្តិចបន្ទួចនោះក៏គាត់ប្រើឈ្មោះខ្ញុំដែរ ។
៣. ឥឡូវខ្ញុំជួលក្រុមហ៊ុនអន្តរជាតិឲ្យធ្វើកែការចំណាយ លទ្ធផល និងចេញហើយ និងប្រកាសជាផ្លូវការ តើគាត់ចំណាយត្រឹមត្រូវតាមគោលការណ៍ថវិការឬអត់ ?
៤. ឥឡូវអស់លោក Comments ឲ្យខ្ញុំសៅសុខាប្រធានបាល់ទាត់លាលែង ខ្ញុំនិង ប្រកាសលាលែងតាមការចង់បានរបស់អស់លោក ខ្ញុំសូមជម្រាបជូន ខ្ញុំមិនមែនសុំមកធ្វើប្រធានបាល់ទាត់ដោយខ្លួនឯងទេ តែ
មុនឆ្នាំ ២០០៦ ហេដ្ឋារចនាសម្ពន្ធ័បាល់ទាត់ដែលដាំស្មៅមានតែពហុកីឡដ្ឋានជាតិតែមួយគត់ តើសព្វថ្ងៃមានប៉ុន្មាន? ជម្រើសជាតិប្រគួតម្តងៗចាញ់គេលើសពី ១០ ទល់និង ០ ក៏មានដែរ កីឡាករគ្មានប្រាក់ខែ គ្មានលីគគ្មានការរៀបចំប្រកួតអន្តរជាតិ ម៉្យាងទៀតកីឡាបាល់ទាត់ក្នុងមួយក្រុមដែលចេញទៅប្រកួតនៅក្រៅប្រទេសចំនួន ៣៤ នាក់ សំបុត្រយន្តហោះតាមឆ្ងាយជិត បើគ្មានចាប់ពី១០០.០០០ $ឡើងទៅទេមិនអាចចេញដំណើរបានឡើយ មុននិងចេញទៅប្រកួតត្រូវប្រមូលផ្តុំហ្វឹកហាត់ តម្លៃហូបចុកក្នុង ១ថ្ងៃ ៥០.០០០ រៀលម្នាក់ នៅសម្ភារៈតើត្រូវចំណាយប៉ុន្មាន? តើបានលុយមកពីណា ?តើអ្នកណាជាអ្នករកលុយនោះ ? កុំច្រឡំលុយរដ្ឋមានមិនបាន១០%នៃការចំណាយសរុបផង កុំយកកីឡាផ្សេងមកប្រៀបធៀបនិងកីឡាបាល់ទាត់ចំនួនមនុស្សក៏ខុសគ្នា ហេដ្ឋារចនាសម្ពន្ធ័ក៏ខុសគ្នា ការចំណាយក៏ខុសគ្នា ខ្ញុំគ្មានប្រយោជន៍ជាលុយកាក់ មុខមាត់អីពីបាល់ទាត់នោះទេ ខ្ញុំមានតែលះបង់ និងចំណាយសូមកុំច្រឡំ មុន និងនិយាយដល់ឈ្មោះខ្ញុំសូមមើលកិច្ចការដែលខ្ញុំប្រឹងធ្វើនោះផងខ្ញុំមិនល្ងង់ឡប់ ហើយក៏មិនមែនមនុស្សបំផ្លាញជាតិដែរ។
យ៉ាងណាមិញ ក្រុមហ៊ុនលីគកម្ពុជា ក៏បានបញ្ជាក់ដែលថា ក្រុមហ៊ុននឹងធ្វើការកំណែទម្រង់ លើរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន ឲ្យមានក្លិបដែលជាសមាជិកក្លាយជាម្ចាស់ភាគហ៊ុនភាគ