Takumu អាចនឹងត្រូវចែកផ្លូវគ្នា ជាមួយវិសាខា ដោយសារតែមានអ្នកជំនួស
ថ្មីៗនេះក្លិបបាល់ទាត់វិសាខា បានចុះហត្ថលេខានាំយកកីឡាករ Youssef Ezzejjari ពីក្លិប Sembilan FC នៃលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី មកចូលរួមជាមួយសម្រាប់ការប្រកួតជើងទី២ នេះ ជាការពិតណាស់ ដែលនេះ ត្រូវបានគេមើលឃើញថា ខ្សែប្រយុទ្ធ Takumu Nishihara អាចនឹងត្រូវចាកចេញពីក្លិបវិសាខា ដោយសារតែ Youssef ត្រូវមកជំនួសដំណែងរូបគេនៅក្នុងតំបន់ប្រយុទ្ធ ព្រោះថា គុណផលរបស់កីឡាករសញ្ជាតិជប៉ុនហាក់ធ្លាក់ចុះចាប់តាំងពីរូបគេមកដល់កីឡដ្ឋានព្រីន៍ ដោយការបង្ហាញរបស់ Takumu ក្នុងការប្រកួត ១១លើករូបគេអាចស៊ុតបញ្ចូលទីបានត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះ។
យ៉ាងណាបើងាកទៅមើល ខ្សែប្រយុទ្ធសញ្ជាតិអេស៉្បាញ Youssef វិញ បច្ចុប្បន្នរូបគេមានវ័យ ៣០ឆ្នាំ ធ្លាប់មានបទពិសោធន៍ជាច្រើននៅក្នុងបាល់ទាត់អាស៊ី ដែលធ្លាប់ប្រកបអាជីពនៅលីគកំពូល ឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី នៅក្នុងឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ កីឡាករវ័យ ៣០រូបនេះ ធ្លាប់លេងឲ្យក្លិប Persik Kediri, Bhayangkara, Khon Kaen United និង Negeri Sembilan ។
គួរបញ្ជាក់ថា ហេតុផលនេះហើយអាចធ្វើឲ្យ កីឡាករ Takumu Nishihara នឹងត្រូវចាកចេញពីក្លិបបាល់ទាត់វិសាខាឆាប់ៗនេះ៕