ឱកាសគម្រប់ខួប ៥ឆ្នាំ នៃការបង្កើតក្រុមបាល់ទាត់ DIG FC ថ្នាក់ដឹកនាំក្លិបបានបរិច្ចាគថវិកា ចំនួន២៨០០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ក្នុងឱកាសគម្រប់ខួប ៥ឆ្នាំ នៃការបង្កើតនូវក្រុមបាល់ទាត់របស់ខ្លួន ថ្នាក់ដឹកនាំនិងក្រុមកីឡាករបាល់ទាត់ DIG FC ដឹកនាំដោយលោក សៀន វិសាលរតនៈ បានបន្តបរិច្ចាគថវិកា ចំនួន២៨០០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីចូលរួមចំណែកដល់មន្ទីរពេទ្យនេះ បន្តបេសកកម្មរបស់ខ្លួនជួយព្យាបាលកុមារកម្ពុជាបន្តទៀត។
តាមរយៈការលើកឡើងរបស់តំណាងមន្ទីរពេទ្យនេះដែរ បានបញ្ជាក់ថា មានកុមារដែលមានជម្ងឺមកប្រើសេវា និងខ្វះលទ្ថភាពមកព្យាបាលនៅទីនេះ ជាប្រចាំថ្ងៃមិនក្រោម ៣៥០នាក់នោះទេ។
លោក សៀន វិសាលរតនៈ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្រុមបាល់ទាត់ DIG FC តែងតែចូលរួមបរិច្ចាគថវិកាជួយមន្ទីរពេទ្យខាងលើ និងក៏មានកញ្ចប់បរិច្ចាគជាប្រចាំខែថែមទៀតផងដែរ៕