កីឡាករ ២រូបនេះ អាចនិងចាក់ចេញពី Man United
កីឡាករ Eric Bailly និង Alex Telles ត្រូវបានគេរាយការណ៍ថានឹងចាក់ចេញ Manchester United នៅរដូវក្តៅក្រោយ បន្ទាប់ពីរូបគេទាំងពីរចាក់ចេញពីទឹកដី Old Trafford ទៅកាន់ក្លិបផ្សេងៗ ក្នុងលក្ខខណ្ឌខ្ជីជើង ហើយអ្នកទាំងពីរត្រូវបានគេរំពឹងថានឹងចាកចេញពីក្លិប។
យោងតាម Fabrizio Romano ឲ្យដឹងថា ក្រុមបិសាចក្រហមនឹងពិនិត្យមើលជម្រើសស្នើរអនុញ្ញាតឱ្យ Telles និង Bailly ចាកចេញនៅរដូវក្តៅ។
គួរបញ្ជាក់ថា អ្នកទាំងពីរត្រូវបានក្លិបផ្សេងៗខ្ចីជើង ដែល Telles ទៅកាន់ទឹកដីអេស៉្បាញគឺក្លិប Sevilla និង Bailly ទៅទឹកដីបារាំងក្លិប Marseille។ប៉ុន្តែអ្នកទាំងពីរត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបម្តងទៀត។