លោក Félix យល់ថា ការប៉ះជាមួយកាតា ជម្រើសជាតិកម្ពុជាបានបង្ហាញទម្រង់លេងបានយ៉ាងអស្ចារ្យ

កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានធ្វើដំណើរទៅកាន់ប្រទេសកាតា ដើម្បីប្រកួតសាកល្បងសមត្ថភាពអន្តជាតិជាមួយកាតា លក្ខណៈប្រកួតបិទទ្វារ(Close Door Training Match) ក្នុងនោះការប្រកួតមួយនេះ ជម្រើសជាតិកម្ពុជាបានរងបរាជ័យដោយកាតាបានយកឈ្នះដោយលទ្ធផល ៣-០ ។

យ៉ាងណាមិញក្រោយចប់ការប្រកួត គ្រូបង្គោលលោក Félix Dalmás បាននិយាយថា៖”យើងបានមើលឃើញហើយថា លេងជាមួយក្រុមកម្រិតខ្ពស់ និងកីឡាករលំដាប់ World Class (កាតា) យើងត្រូវធ្វើការងារខ្លាំងប៉ុនណា ប៉ុន្តែខ្ញុំមានមោទនភាពខ្លាំងណាស់សម្រាប់ក្រុមទាំងមូល ពួកយើងបានលេងការប្រកួតដ៏អស្ចារ្យ និងឆន្ទ:ខ្លាំង​ យើងព្យាយាមលេងគ្រប់ពេល ហើយយើងអាចលេងនៅកម្រិតខ្ពស់ ទោះបីយើងធ្វើដំណើរអស់រយ:ពេល១០ម៉ោង ខុសពេលវេលា​ និងម្ហូបអាហារ”។

លោកបានបន្ថែមទៀតថា៖”ដូច្នេះយើងត្រូវស្រែកឃ្លានជ័យជម្នះបន្ថែមទៀត ប៉ុន្តែត្រូវខិតខំសម្រាប់អ្វីដែលយើងបានខិតខំប្រឹងប្រែង ហើយនេះគឺជាមូលដ្ឋានគ្រឹះ ២០២៤ នឹងក្លាយជាឆ្នាំល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ចឹងហើយយើងត្រូវរៀបចំទាំងអស់គ្នា”។

គួរបញ្ជាក់ថា ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជាមិនទាន់បានទទួលជ័យជម្នះនៅឡើងទេ ដោយការប្រកួតជើងទី១ វគ្គជម្រុះ FIFA World Cup Qualifiers កម្ពុជាបានស្មើរជាមួយជម្រើសជាតិប៉ាគីស្ថាន សម្រាប់ជើងទី២ កម្ពុជាបានចាញ់ដោយលទ្ធផល ១-០ ការប្រកួតលើកចុងក្រោយបរាជ័យរបស់ថ្វីជើងរបស់កាតា ៣-០៕

អត្ថបទដែលជាប់ទាក់ទង