អតីតគ្រូស្វាយរៀង លោក Conor បានចែកផ្លូវជាមួយក្លិបនៅលីគកំពូលឥណ្ឌា ខណៈកៅអីគ្រូបឹងកេតនៅទំនេរ

អតីតគ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nester កាលពីពេលថ្មីៗនេះ លេចឮដំណឹងថា លោក ត្រូវបានចែកផ្លូវគ្នាជាមួយក្លិបបាល់ទាត់ Hyderabad FC នៃលីគកំពូលឥណ្ឌា បន្ទាប់ពីបានដឹកនាំនៅទីនោះអស់រយៈពេលជិតមួយឆ្នាំ ចំពេលដែលក្លិបដែលនៅលីគកំពូលកម្ពុជាគឺក្លិបបឹងកេត កំពុងតែមិនទាន់មានគ្រូបង្គោលសម្រាប់ដឹកនាំឡើយ ជាការពិតណាស់ បឹងកេត បានផ្លាស់ប្ដូរសមាសភាព លោក Clement Teo ឲ្យកាន់តួនាទីជានាយកបច្ចេកទេសរបស់ក្លិបវិញ ឡើងបច្ចុប្បន្នលោក ហុង ផេង ត្រូវបានតែងតាំងជាគ្រូបង្គោលបឹងកេតបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា នេះអាចជាឱកាសសម្រាប់លោក Conor Nester នឹងត្រលប់មកដឹកនាំក្លិបនៅលីគកំពូលកម្ពុជាម្ដងទៀត ហើយលោកក៏ធ្លាប់មានបទពិសោធន៍ដឹកនាំក្លិបនៅកម្ពុជាគឺព្រះខ័នរាជស្វាយរៀង អំឡុងឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៣​ ស្រាប់៕

អត្ថបទដែលជាប់ទាក់ទង