ចូលដល់ឆ្នាំ២០២៤ភ្លាម អ្នកគាំទ្រ និងបណ្តាសារព័ត៌មានរំលឹកព្រឹត្តិការណ៍ប្រកួតគូនេះភ្លែតតែម្ដង!

ការប្រកួតដ៏ធំរវាងស្តេចប្រដាល់ពីលីពីន ម៉ានីប៉ាគីអៅ និងស្តេចប្រដាល់មួយថៃ ប៉ួខាវ បានចាមេក នឹងធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ខណៈការប្រកួតនេះ ត្រូវបានសារព័ត៌មានជាតិ និងអន្តរជាតិចុះផ្សាយព្រោងព្រាត់ថា ជំនួបរបស់អ្នកទាំងពីរ នឹងធ្វើឡើងក្នុងលក្ខខណ្ឌច្បាប់ ប្រដាល់សកល ៦ទឹក មួយទឹក ៣នាទី និងសម្រាក ២នាទី ក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាម ឬ ១៥៤ ផោន។

កីឡាករ Manny Pacquiao មានដើមកំណើតនៅប្រទេសហ្វីលីពីន និងជាអ្នកប្រដាល់ដ៏ល្បីល្បាញដែលមនុស្សជុំវិញពិភព សុទ្ធតែត្រូវបានស្គាល់រូបគេ។ ក្នុងប្រវត្តិនៃអាជីពប្រដាល់នេះ លោកបានគ្រង់តំណែងជើងឯកពិភពលោក ចំនួន ៧ស្ថាប័ន រួមមាន WBC, IBF WBO និង WBA ដោយកីឡាករមាឌល្អិតចិត្តធំរូបនេះ បានបង្ហាញខ្លួនក្នុងអាជីពជាអ្នកប្រដាល់ដំបូង នៅក្នុងឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០២១ និងត្រូវបានសម្រាកមួយរយៈក្រោយចាញ់ពិន្ទុកីឡាករគុយបា Yordenis Ugas។

ចំណែកអ្នកលេងគុនស្បែកខ្មៅ Buakaw Banchamek គឺជាអ្នកប្រដាល់សេរីដ៏ល្បីឈ្មោះរបស់ថៃ ឯណោះវិញ បានចាប់អាជីពតាំងពីលោកមានឱកាសដណ្ដើមជើងឯកក្នុងព្រឹត្តិការណ៍ K-1 MAX Grand Prix នៅពាក់កណ្តាល ឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះ បានបង្កើតកំណត់ត្រាឈ្នះ ២៤០ប្រកួតនៅក្នុងអាជីព ដោយផ្តូលដៃគូឱ្យសន្លប់ ៧៣ដង ចាញ់ ២៤ដង និងស្មើ ១៤ដង ជាកីឡាករលេខរៀងទី១ ប្រចាំព្រះរាជាណាចក្រថៃ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN Philippines កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំមុនថា ជំនួបរបស់អ្នកទាំងពីរ នឹងធ្វើឡើងក្នុងលក្ខខណ្ឌច្បាប់ ប្រដាល់សកល ប្រកួត ៦ទឹក មួយទឹក ៣នាទី និងសម្រាករយៈពេល ២នាទី ក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាម ឬ ១៥៤ ផោន ក្រោមទឹកប្រាក់ ២៥លានដុល្លារអាមេរិក ដែលជាកញ្ចប់ថវិកាដ៏ច្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង