Nick Taylor ថាការប្រកួតប៉ះកាតាគឺជាការសុបិនចង់លេង យូរមកហើយ
ខ្សែបម្រើកូនកាត់ខ្មែរអាមេរិច កីឡាករ Nick Taylor បាននិយាយបន្ទាប់ពីចប់ការប្រកួតសាកល្បងសមត្ថភាពជាមួយកាតារួច
Nick Taylor៖”ក្នុងនាមជាកីឡាករបាល់ទាត់ ទាំងនេះគឺជាការប្រកួតដែលអ្នកសុបិនចង់លេង ដោយប្រកួតប្រជែងជាមួយក្រុម និងកីឡាករដែលមានបទពិសោធន៍ក្នុងការប្រកួតបាល់ទាត់ពិភពលោក អ្នកអាចយល់ពីអ្វីដែលវាត្រូវការដើម្បីឈានដល់កម្រិតទាំងនេះ និងមើលឃើញភាពខុសគ្នារវាងកន្លែងដែលអ្នកនៅឥឡូវនេះ និងកន្លែងដែលអ្នកចង់ទៅ”៕