ក្នុងនាមជាខ្សែការពារ មានតែ សឿយ វិសាល ដែលអាចបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិច្រើនជាងគេ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាថ្មីៗនេះទើបតែបរាជ័យក្នុងជំនួបមិត្តភាពអន្តជាតិសាកល្បងសមត្ថភាពប៉ះជាមួយកាតាដោយលទ្ធផល ៣-០ យ៉ាងសម្រាប់កីឡាករក្នុងក្រុមជម្រើសជាតិកម្ពុជាមានតែកីឡាករម្នាក់គត់ដែលអាចបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាច្រើនបំផុត ដោយម្នាក់នោះគឺកីឡាករ សឿយ វិសាល ដែលអាចបង្ហាញខ្លួនសរុប៧៤ប្រកួត និងអាចរកគ្រាប់បាល់បាន ៥គ្រាប់ក្នុងនាមជាខ្សែការពារ។