មិនធម្មតាទេ ខ្សែការពាររបស់ អាយអេសអាយ ដង្កោសែនជ័យ ប៉ាត់តារី ធ្លាប់ជាអតីតកីឡាករប្រដាល់គុនខ្មែរ
យុវជន ឡេះ ប៉ាត់តារី បច្ចុប្បន្នជាខ្សែការពារថ្នាលរបស់ក្លិប អាយអេសអាយដង្កោសែនជ័យ ធ្លាប់បានចាប់អាជីពជាកីឡាករប្រដាល់ ដែលហាត់នៅខេត្តសៀមរាប ក្លិបអង្គរមានជ័យ របស់លោកគ្រូ សេក គឹមសេន តែដោយសារតែម្ដាយបានឃើញរូបគេឡើងប្រកួតលើសង្វៀន ប៉ាត់តារី ក៏សម្រេចបោះបង់អាជីពមួយនេះ នៅចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ២០២០ យ៉ាងណាដល់ឆ្នាំ ២០២០ ឡេះ ប៉ាត់តារី បានសម្រេចចិត្តចូលតេស្ដក្រុមយុវជនអាយអេសអាយដង្កោសែនជ័យ។