សាមីមកលើកនេះស្លូតបូតណាស់ និងត្រៀមជួប វង្ស វិឆ័យ នៅថ្ងៃអាទិត្យលើទឹកដីខេត្តកំពង់ឆ្នាំង
អ្នកលេងគុនថៃ សាមី បានចាមេក មកដល់កម្ពុជានៅម៉ោង ប្រមាណជាង ១២ ថ្ងៃត្រង់ ទី៤ ខែមករា ឆ្នាំ២០២៣នេះ ដោយហោះត្រង់មកពីប្រទេសចិន មិនមែនមកពីថៃដូចសព្វមួយដងនោះទេ និងត្រៀមចួបអ្នកលេងគុនខ្មែរជង្គង់ពិឃាត វង្ស វិឆ័យ នៅលើទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទីអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤នេះ។
តាមរយៈបទសម្ភាសជាមួយអ្នកព័ត៌មានក្នុងស្រុកកាលពីមុននេះបន្តិចបានឲ្យដឹងថា ក្រោយពីទទួលការប្រកួតនៅកម្ពុជានៅដើមឆ្នាំ២០២៤នេះ អ្នកលេងគុនថៃរូបនេះ បានឡើងទៅហ្វឹកហាត់នៅប្រទេសចិនប្រមាណ ២ខែ ដើម្បីត្រៀមក្បាច់សម្លាប់ជាច្រើនយ៉ាង ជួបដៃគូ គឺ វង្ស វិឆ័យ និងបានបញ្ជាក់ថា វង្ស វិឆ័យ ស្លៀតសម្លាប់របស់គេ គឺមានតែចង្គង់ប៉ុណ្ណោះ ហើយការជួបដៃគូបែបនេះ សាមីថា គឺធម្មតាៗ ព្រោះលោកត្រៀមអស់ហើយ។
គួរបញ្ជាក់ថាប្រកួតចុងក្រោយរបស់ សាមី នៅកម្ពុជាបានចាញ់សន្លប់ ធន់ រិទ្ធី នៅលើសង្វៀនគ្រុដ ទទក កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ ប្រហែលជាមួយរយៈនេះធំនេះរៀនសូត្របានច្រើនពីខ្មែរ ទើបមកលើកនេះ ស្លូតបូតប្លែកខុសពីមុនឆ្ងាយណាស់ និងមួយរយៈនេះដែរឃើញធ្វើវីដេអូច្រើន និងតែងតែភ្ជាប់ទង់ជាតិកម្ពុជា-ថៃ និងមានអ្នកគាំទ្រច្រើនពីប្រជាជនកម្ពុជាក៏មិនតិចដែរ៕