មកដឹងពីកីឡាករបរទេស ជាអតីតកីឡាករលីគកម្ពុជា បច្ចុប្បន្នលេងនៅក្លិបតែមួយជាមួយគ្នាស្ថិតនៅលីគទី២របស់ថៃ

ធ្លាប់តែមានកីឡាករបរទេសជាច្រើនរូប ដែលប្រកបអាជីពបាល់ទាត់នៅកម្ពុជាហើយបានផ្លាស់ប្ដូរនៅលេងនៅបណ្ដាលក្លិបក្រៅប្រទេសផ្សេងៗគ្នា តែសម្រាប់អតីតកីឡាករបរទេស ៣រូបនេះដែលធ្លាប់លេងនៅលីគកម្ពុជា ហើយបច្ចុប្បន្នរូបគេទាំង៣ បានទៅប្រកបអាជីពនៅលីគលំដាប់ទី២ របស់ប្រទេសថៃ(Thai League 2)ពិសេសទៀតនោះគឺលេងនៅក្លិបបាល់ទាត់ Chainat Hornbill FC តែមួយជាមួយគ្នាទៀតផង។

ខាងក្រោមនេះជាអតីតកីឡាករលីគកម្ពុជាដែលទៅលេងក្លិបតែមួយជាមួយគ្នាស្ថិតនៅលីគទី២របស់ថៃ

១, កីឡាករ Shota Fujishiro សញ្ជាតិជប៉ុនធ្លាប់ជាខ្សែបម្រើរបស់ក្លិបបាល់ទាត់សៀមរាបអែហ្វស៊ី ស្ថិតនៅលីគលំដាប់ទី២ របស់កម្ពុជាអំឡុងឆ្នាំ ២០២២


២, កីឡាករ Ata Inia សញ្ជាតិអូស្រ្តាលីធ្លាប់ប្រកបអាជីពនៅលីគកំពូលកម្ពុជាអំឡុងឆ្នាំ ២០២១ ក្នុងនាមជាខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ថាយហ្គឺរ ក្នុងឆ្នាំ ២០២១


៣, កីឡាករ Clyde O’Connell សញ្ជាតិអៀរឡង់ធ្លាប់ជាខ្សែការពាររបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងស្ថិតនៅលីគកំពូលកម្ពុជាក្នុងអំឡុងឆ្នាំ ២០២២

គួរបញ្ជាក់ថា កីឡាករទាំង៣ ខាងលើកំពុងប្រកបអាជីពបាល់ទាត់នៅក្លិប Chainat Hornbill FC ជាមួយគ្នា ហើយបច្ចុប្បន្នក្លិបមួយនេះកំពុងស្ថិតនៅលេខរៀងទី១៥ ក្នុងតារាងលីគទី២ របស់ថៃ ដែលមាន១៣ពិន្ទុឆ្លងកាត់ការប្រកួត ១៧លើក៕

អត្ថបទដែលជាប់ទាក់ទង