លោក អ៊ុក សុធី បាន អរគុណ ដល់ ប្រទេសកាតាដែលនាំកម្ពុជាឲ្យស្គាល់ស្តង់ដារលំដាប់ពិភពលោក

គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក អ៊ុក សុធី បានធ្វើការអរគុណយ៉ាងខ្លាំងដល់ប្រទេសកាតា ដែលបានឲ្យជម្រើសជាតិកម្ពុជាស្គាល់ពីស្ដង់ដារ កម្រិតពិភពលោក និងកីឡដ្ឋានលំដាប់ពិភពលោក។

អ៊ុក សុធី៖”អរគុណ ប្រទេស កាតា Qatar ដែលនាំពួកយើងឱ្យស្គាល់ស្តង់ដារលំដាប់ពិភពលោក ដូចជាកីឡាករលំដាប់ពិភពលោក កីឡដ្ឋានលំដាប់ពិភពលោក ទីលានលំដាប់ពិភពលោក និងទីក្រុងដ៍ស្រស់ស្អាត”។

គួរឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតគ្នាជាមួយកាតាលក្ខណៈបិទទ្វារ សម្រាប់សាកល្បងសមត្ថភាព កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយកម្ពុជាបានចាញ់ក្នុងលទ្ធផល ៣-០៕

អត្ថបទដែលជាប់ទាក់ទង